បរទេស៖ បន្ទាប់ពីតារាសម្តែង Amber Heard បានបង់សំណងឱ្យ Johnny Depp មួយលានដុល្លារដើម្បីដកបណ្តឹងឧទ្ធរណ៍និងបិទបណ្តឹងបរិហារកេរ្តិ៍ តារាសម្តែង «Pirates of the Caribbean» បានប្រកាសថាលោកនឹងបរិច្ចាគប្រាក់ទាំងអស់នេះទៅអង្គការសប្បុរសធម៌។

មុននេះនៅថ្ងៃទី ១៩ ខែធ្នូ Amber Heard បានប្រកាសនៅលើ Instagram ថានាងបានដោះស្រាយជាមួយ Johnny Depp ដើម្បីបញ្ចប់ការប្តឹងផ្តល់រយៈពេលជាច្រើនឆ្នាំ។ តួអង្គក្នុងរឿង «Aquaman» រូបនេះ មិនបានបញ្ជាក់ថាតើត្រូវដោះស្រាយប៉ុន្មានទេ ប៉ុន្តែប្រភពបានបង្ហើបប្រាប់ TMZ ថានាងបានបង់ប្រាក់ឱ្យ Johnny Depp មួយលានដុល្លារ។ ប្រភព​ដដែល​បាន​និយាយ​ថា​នេះ​ជា​ប្រាក់​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សង​សំណង​ដល់​ Amber។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសាលក្រមរបស់គណៈវិនិច្ឆ័យក្នុងខែមិថុនា Amber Heard ត្រូវបង់ប្រាក់ចំនួន ១០.៣៥ លានដុល្លារដល់ Johnny Depp សម្រាប់អត្ថបទបរិហារកេរ្តិ៍អតីតស្វាមីរបស់នាង។ បន្ទាប់​ពីចាញ់ក្តីបែបនេះ Amber Heard បាន​ប្តឹង​ឧទ្ធរណ៍​ហើយ​បញ្ជាក់​ថា នាង​នឹង​រក​យុត្តិធម៌​ដល់​ទី​បញ្ចប់។ 

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការពិចារណាជាច្រើនខែមក Amber Heard បានសម្រេចចិត្តដោះស្រាយជាឯកជនជាមួយ Johnny Depp ដោយបិទសំណុំរឿងនេះ។ តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា នេះ​មិន​មែន​មាន​ន័យ​ថា​ខ្លួន​ខុស​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​ទង្វើ​សម្បទាន​ដែរ គ្រាន់តែធ្វើការសម្រេចចិត្តនេះ ដោយសារតែរូបនេះបាត់បង់ជំនឿលើប្រព័ន្ធច្បាប់របស់អាមេរិក ដែលសក្ខីកម្មដែលមិនមានការការពារលើរូបនាង។

គួរបញ្ជាក់ផងដែថា ប្រសិនបើនាងប្តឹងឧទ្ធរណ៍ នាងអាចប្រឈមមុខនឹងការកាត់ទោសឡើងវិញ និងពិនិត្យមើលភស្តុតាងនៃការរំលោភបំពាន ហើយនាងមិនចង់ជួបប្រទះអារម្មណ៍ទាំងនោះម្តងទៀតទេ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Amber Heard
Johnny Depp 
Johnny Depp និង Amber Heard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]