ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ លោក អ៉ិន វិចិត្រ (In Vichet) នាយកប្រតិបត្តិ នៃក្រុមហ៊ុន Mediaload បានចូលរួមបង្ហាញវត្តមាន ក្នុងនាមជាអ្នកឧបត្ថម្ភ នៅក្នុងកម្មវិធីបិទនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ប្រចាំឆ្នាំ ២០២២ នៅឯសាលមហោស្រពចតុមុខ ក្រោមការរៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ លោក អ៉ិន វិចិត្រ (In Vichet) នាយកប្រតិបត្តិ នៃក្រុមហ៊ុន Mediaload បានមានប្រសាសន៍ប្រាប់ ខ្មែរឡូត ថាក្នុងនាមលោកផ្ទាល់ ក៏ដូចជាក្រុមហ៊ុន មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ឧបត្ថម្ភក្នុងកម្មវិធីថ្នាក់ជាតិ ដ៏វិសេសវិសាលនារាត្រីនេះ។
លើសពីនេះ ក្រុមហ៊ុន Mediaload ក៏បានបង្ហើបផងដែរថា លោកមានគម្រោងវិនិយោគលើវិស័យភាពយន្តខ្នាតធំនៅកម្ពុជា ក្នុងចំនួនទឹកប្រាក់ យ៉ាងតិចក៏កន្លះលានដុល្លារដែរ សម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។
ហើយនេះគឺជាការចូលរួមចំណែក គាំទ្រការអភិវឌ្ឍវិស័យភាពយន្តនៃកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុន Mediaload តែងតែគាំទ្រលើការផលិតរឿងខ្លី ដោយការផ្ដល់ជាថវិកា ក៏ដូចជាការស្វែងរក Sponsor សម្រាប់ក្រុមផលិតករវ័យក្មេង ជាច្រើនក្រុមរួចមកហើយ។
នេះជាការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ទាំងខ្នាតខ្លី និងវែង ដើម្បីឈានទៅរក ភាពរីកចម្រើនទៅមុខរួមគ្នា នាពេលអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]