ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានបង្កើតកម្មវិធីប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងគោលបំណងប្រកាសលទ្ធផល និងអបអរសាទរដល់ក្រុមដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣ ក្រោមប្រធានបទ «ចាប់ផ្តើមឥឡូវនេះ»។ ការប្រកួតប្រជែងផលិតវីដេអូខ្លីនេះតម្រូវឱ្យបេក្ខជនទាំងអស់បង្ហាញពីរឿងរ៉ាវជីវិតពិតដែលខ្លួន ឬក្រុមរបស់ខ្លួនបានឆ្លងកាត់តាមរយៈសាច់រឿងក្នុងវីដេអូខ្លីនីមួយៗ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

កញ្ញា ទិន កញ្ញា នាយិកានៃនាយកដ្ឋានទីផ្សារក្រុមហ៊ុន FWD Cambodia បានថ្លែងថា៖
កម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់ក្រុមហ៊ុន FWD Cambodia បានធ្វើឡើង ២ រដូវកាលរួចមកហើយ ដែលរដូវកាលទី៣ នេះ មានអ្នកចុះឈ្មោះចូលរួមសរុបរហូតដល់ ១៩៦ក្រុម ហើយមានតែ ៣ ក្រុមប៉ុណ្ណោះ ដែលអាចទទួលបានជ័យលាភី ដោយក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់ ៥ លានរៀល ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន ៣ លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ លានរៀល។

«Press play» គឺជាយុទ្វនាការផ្សព្វផ្សាយរបស់ក្រុមហ៊ុន FWD ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីរឿងរ៉ាវ និងជីវិតពិតដែលកើតមានឡើងនៅក្នុងបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ យុទ្ធនាការនេះជំរុញឲ្យបុគ្គលម្នាក់ៗចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួកគាត់ពេញចិត្ត សាកល្បងរឿងថ្មីៗ និងផ្លាស់ប្ដូរទម្លាប់នៃការរស់នៅជាដើម។





អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]