បរទេស៖ ថ្មីៗនេះ ស្រាប់តែមានការបើកបង្ហាញពីដំណឹង តារាម៉ូដែលស្រី Georgina Rodriguez ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់កំពូលកីឡាបាល់ទាត់ Cristiano Ronaldo បាននិយាយថា នៅក្នុងឆ្នាំ ២០២២ នេះ គឺជាឆ្នាំដ៏ស្មុគស្មាញបំផុត នៅក្នុងជីវិតរបស់នាង ព្រោះថា ពេលដ៏រីករាយបំផុតក៏ជារឿងសោកសៅបំផុតផងដែរ នៅពេលដែលកូនប្រុសរបស់នាងបាន ទទួលមរ.ណ.ភាព នៅពេលសម្រាល។
ក្នុងនោះដែរ តាមរយៈក្រុមការងារទស្សនាវដ្តី Elle ដែលពេលដែលនាងបានបង្ហាញខ្លួនថតលើក្រប បានលើកឡើងថា តារាស្រីរូបនេះ តែងតែធ្វើបច្ចុប្បន្នភាពស្ថានភាពពីកូនស្រីរបស់នាង បានប្រាប់ក្រុមការងារ ដោយព្រួយបារម្ភ។ លើសពីនេះ នាងបានរៀបរាប់ពីជម្លោះជាមួយនឹងបងស្រី ដែលបានសុំលុយហើយ ធ្វើឲ្យនាងមានការឈ្លោះគ្នាជាមួយនឹងបុគ្គលរូបនេះ។ តែទោះជាយ៉ាងណា តារាម៉ូដែលរូបនេះ បានបញ្ជាក់ថា នាងមិនចូលចិត្តមានជម្លោះទេ ហើយអ្វីដែលនាង ចង់បានពេលនេះគឺ ការនៅជាមួយកូនស្រីរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា កាលពីខែមេសាកន្លងទៅ Georgina និង Ronaldo បានជួបប្រទះនឹងការបាត់បង់កូនភ្លោះមួយរបស់ពួកគេ ខណៈដែលកូនស្រី Bella Esmeralda បានរស់រានមានជីវិត ហើយកូនប្រុស Angel បានស្លា..ប់នៅក្នុងការសម្រាលកូន។ ជាចុងក្រោយ Georgina បានត្រឹមតែលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំ ដែលស្មុគស្មាញបំផុតក្នុងជីវិតរបស់នាង នៅពេលដែលពេលវេលារីករាយបំផុត បែរក្លាយជារឿងដ៏សោកសៅបំផុតផងដែរ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]