ថៃ៖ ក្រៅពីសកម្មភាពក្នុងសិល្បៈហើយនោះ អាចនិយាយបានថា តារាស្រី Davikah តែងតែត្រូវបានអ្នកគាំទ្រជាច្រើន ចូលចិត្តតាមដានទៅលើរូបសម្រស់របស់នាង ទាំងការតុបតែងខ្លួន ជាពិសេស ជាមួយនឹងរូបរាងតូចច្រឡឹង ដែលគ្រប់គ្នាលើកមកពិភាក្សាជាប្រចាំ។

ដោយឡែក ថ្មីៗនេះ ជាមួយនឹង​ដំណើរ​កម្សាន្ត​ថ្មីនេះ តារា​ស្រី​រូបនេះ បាន​បង្ហោះ​រូបភាព​ស្អាតៗ​ នាំឲ្យ​អ្នក​គាំទ្រ​តាម​ដាន​ម្ដង​ទៀត ដែលក្រៅពីរូបភាពដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួនហើយនោះ Davikah បានបញ្ចេញនូវរូបថត ដែលបានតុបតែងពាក់អាវប៉ាក់ចាក់ដៃវែង ជាមួយនឹងសំពត់ខ្លី ប៉ុន្តែឈុតអាវនវ បានរំលេចចេញនូវភាពស៊ិ.ចស៊ី បង្ហាញចង្កេះតូចស្ដើង ក៏ដូចជាក្បាលពោះរាបស្មើទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជានេះមិនមែនជាលើកដំបូងដែលនាងបានបង្ហាញពីស្ទីលដ៏លេចធ្លោបែបនេះ តែរូបនាងនៅតែត្រូវបានហ្វេនៗពេញចិត្ត ជាមួយនឹងភាពទាក់ទាញទៅលើរូបសម្រស់ និងរូបរាង គួរឲ្យចាប់ចិត្ត និងជាសម្រស់ដែលនារីៗជាច្រើន កំពុងប្រាថ្នា៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]