រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាជ្រាប តារាសម្តែងកំពុងមានប្រជាប្រិយភាព សិទ្ធី នីកា ជាតារាខ្មែរម្នាក់ដែលមានស្វាមីជាខ្សែរាជវង្ស ដែលត្រូវជាម្ចាស់មីងរបស់ ព្រះនាងតូច ជេនណា ជាខ្សែរាជវង្សម្នាក់ដែលកំពុងប្រឡូកក្នុងការងារសិល្បៈ និងទទួលផ្លែផ្កាត្រចះត្រចង់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

តួយ៉ាង ពេលច្រៀងដំបូងៗ ព្រះនាងតូច ជេនណា ជាក្មេងតូចគួរឲ្យស្រឡាញ់ម្នាក់ ពូកែសព្វគ្រប់ ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង កន្លងផុតតែប៉ុន្មានឆ្នាំសោះ ពេលនេះ ព្រះនាងតូច ជេនណា ក៏ពេញរូបពេញរាងទទួលការគាំទ្រកាន់តែពេញទំហឹង ពិសេសរូបសម្រស់ ស្អាតរមទម្យ ថ្លៃថ្នូរ សុភាព សមងារជាខ្សែរាជវង្សមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាល់តែបានថតរូបអង្គុយជិតគ្នាទើបដឹងថា តារាសម្តែង សិទ្ធី នីកា និង ព្រះនាងតូច ជេនណា ជាម្ចាស់មីងនិងក្មួយ មានទម្រង់មុខស្ទើរប្រហាក់ប្រហែលគ្នាទៅហើយ ស្រស់ស្អាតទាំង២តែម្តង ធ្វើឲ្យហ្វេនៗឃើញហើយភ្ញាក់អារម្មណ៍ព្រឺត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
ព្រះនាងតូច ជេនណា និងតារាសម្តែង សិទ្ធី នីកា
ព្រះនាងតូច ជេនណា និងតារាសម្តែង សិទ្ធី នីកា
ព្រះនាងតូច ជេនណា និងតារាសម្តែង សិទ្ធី នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]