កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២០ ខែធ្នូ សន្និសីទសារព័ត៌មានសម្រាប់ស៊េរីនៅកម្មវិធី Netflix នៃរឿងភាគកូរ៉េថ្មី «The Glory» ត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល បានទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង តារាដែលបានចូលរួមកម្មវិធីនេះ។
ជាក់ស្តែង តារាប្រុសស្រី ដែលបានចូលរួម មានដូចជា Song Hye Kyo Lee Do Hyun Park Sung Hoon Lim Ji Yeon និងមនុស្សជាច្រើនទៀតមានវត្តមាននៅក្នុងរឿងភាគនឹងត្រូវចេញផ្សាយនាពេលខានមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដែលអ្នកគាំទ្របានកត់សម្គាល់ពីសម្រស់ដ៏ពិសេសរបស់ Song Hye Kyo នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងសម្រស់ដ៏ឡូយ និងឆើតឆាយរបស់នាង បង្កើនការទន្ទឹងរង់ចាំសម្រាប់រឿងភាគថ្មីរបស់នាង អ្នកនិយមលេងអ៉ីនធឺណែតមួយចំនួនក៏បានចង្អុលបង្ហាញថា តារាស្រីរូបនេះចាប់ផ្តើមមានវ័យកាន់តែចាស់។
មានការពិភាក្សាយ៉ាងក្តៅគគុកនៅលើវេទិកាផ្សេងៗ ដែលអ្នកនិយមលេងអ៉ីនធឺណែតបានចែករំលែកមតិរបស់ពួកគេលើបញ្ហានេះ ដោយបានបញ្ចេញមតិថា នាងអាយុច្រើនហើយ នាងមិនអាចទប់ទល់នឹងភាពវ័យចាស់នោះទេ យ៉ាងណាមិញ នាងមានអាយុជាង ៤០ ឆ្នាំ ពិតណាស់អាយុរបស់នាងនឹងចាប់ផ្តើមបង្ហាញ វាមិនខុសនោះទេ គ្មានអ្នកណានៅស្រស់ស្អាតក្មេងជានិរន្តិ៍នោះទេ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]