រាជធានីភ្នំពេញ ៖ និយាយដល់ប្រជាប្រិយភាពអ្នកបង្កើតមាតិកាល្បីឈ្មោះ ជឿជាក់ថាបងប្អូនភាគច្រើន ប្រាកដជានឹកឃើញដល់ឈ្មោះ តារាស្រី ជា ស្រីនា ជាក់ជាមិនខាន បោះជំហានក្នុងអាជីពនេះ៤ឆ្នាំ រូបនាងទទួលបានផ្លែផ្កាត្រចះត្រចង់មិនធម្មតាឡើយ។

តួយ៉ាង ងាកទៅមើលជីវិតរបស់តារាស្រីរូបនេះ សព្វថ្ងៃកំពុងមានគេប្រាថ្នាចង់បានគ្រប់ៗគ្នា មិនថាជា ជីវិតការងារ ជីវិតដៃគូ ជីវិតរៀនសូត្រ សុទ្ធតែល្អៗជាទីគាប់ចិត្តគេឯងគ្រប់ៗគ្នាទាំងអស់។ ជាមួយគ្នានេះ ជីវិតគ្រួសាររបស់តារាស្រីរូបនេះក៏មិនធម្មតាដែរ ត្រូវគេស្គាល់ច្បាស់ជាកូនស្រីច្បងរបស់ម្ចាស់សម្អាងការ«ប្រណីតនារី» កើតក្នុងជីវភាពធូរធាខ្លាំង ក្នុងនោះរូបនាង ក៏មានបងប្អូន២នាក់ផ្សេងទៀត ជាក្មេងៗគួរឲ្យស្រឡាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្អូនស្រីបង្កើតរូបនាង បានបង្ហោះរូបភាពមួយសន្លឹកជាកាដូថ្ងៃកំណើតដែលរូបនាងជូនទៅប្អូនស្រី ឃើញហើយមហាជនស្រឡាំងកាំង វ័យត្រឹមតែ២២ឆ្នាំ តារាស្រីរូបនេះ ជូនកាដូឲ្យប្អូនលុយដុល្លារទាំងខ្ទាស់ៗ យ៉ាងហោចក៏៣ម៉ឺនដុល្លារដែរ ដោយប្អូនស្រីបានភ្ជាប់ជាមួយសារថា ៖

ជា ជនៈនីនាថ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី ជា ស្រីនា 
  តារាស្រី ជា ស្រីនា 
កញ្ញា ជា ជនៈនីនាថ
កញ្ញា ជា ជនៈនីនាថ
បងប្អូនតារាស្រី ជា ស្រីនា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]