ភ្នំពេញ៖ អាចនិយាយបានថា កាលពីម្សិលមិញត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២ ជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបទី១២សម្រាប់ទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ហើយសម្រាប់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២នេះ ប្រកាសលទ្ធផលអ្នកជាប់តាមបណ្ដាខេត្តនានា។ 

យ៉ាងណាមិញ គេដឹងថាតារាចម្រៀងម្ចាស់ពាន X Factor Cambodia ចាន់ សុបញ្ញា ក៏បានប្រឡងទុតិយភូមិនាឆ្នាំនេះផងដែរ។ដោយតារារូបនេះ ប្រលងនៅវិទ្យាល័យហ៊ុនសែនស្គន់ នៅក្នុងខេត្តកំពង់ចាម។ ហើយលទ្ធផល ដែលតារារូបនេះទទួលបានពីការខិតខំរៀន គឺនិទ្ទេសC។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អំឡុងពេលឃើញលទ្ធផលខ្លួនឯងប្រឡងជាប់ ចាន់ សុបញ្ញា បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង។ ក្នុងនោះដែរ ក៏មានមហាជន និងអ្នកគាំទ្រ បានចូលទៅខមមិនអបអរសាទរគ្រប់ៗគ្នា ខណៈដែលរវល់នឹងការងារសិល្បៈ ឆ្លៀតរៀន ហើយបានលទ្ធផលខ្ពស់ដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]