ភ្នំពេញ៖ បើរម្លឹកកាលពីឆ្នាំ ២០១៧ ដែលក្មេងប្រុសវ័យត្រឹម៧ឆ្នាំ កុមារា ហ៊ឺ ទៀងគីមហុង ដែលមានសមត្ថភាពពូកែ អាចធ្វើលំហាត់ថ្នាក់ទី១២បាន ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំ។ ដោយកុមារារូប ធ្លាប់ត្រូវបានមហាជនស្ងើចសរសើរនូវសមត្ថភាពដ៏ពូកែ ពីការរៀនសូត្រផងដែរ។ 

យ៉ាងណាមិញ កុមារា ហ៊ឺ ទៀងគីមហុង បានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ដោយសារទើបអាយុ១៣ឆ្នាំ ប៉ុន្តែមានសមត្ថភាពអាចប្រឡងបាក់ឌុបនាឆ្នាំនេះ ដែលសម័យប្រលងគឺថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រឿងដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ កុមារាវ័យ ១៣ឆ្នាំ ហ៊ឺ ទៀងគីមហុង បានប្រឡងជាប់ទុតិយភូមិ ដោយទទួលបាននិទ្ទេសCផងដែរ។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រចាំកម្ពុជា មានប្រសាសន៍ចូលរួមអបអរសាទរ ព្រមទាំងសរសេរពាក្យលើកទឹកចិត្តកុមារារូបនេះដូច្នេះថា៖ 

ប្រសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព ហ៊ឺ ទៀងគីមហុង
រូបភាព ហ៊ឺ ទៀងគីមហុង
រូបភាព សម្ដេចតេជោ ហ៊ុន សែន និងកុមារា ហ៊ឺ ទៀងគីមហុង
រូបភាព សម្ដេចតេជោ ហ៊ុន សែន និងកុមារា ហ៊ឺ ទៀងគីមហុង
រូបភាព សម្ដេចតេជោ ហ៊ុន សែន និងកុមារា ហ៊ឺ ទៀងគីមហុង
រូបភាពលទ្ធផលប្រឡង ហ៊ឺ ទៀងគីមហុង លេខតុ ៣៨៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]