ភ្នំពេញ៖ កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជាថ្ងៃប្រកួតវគ្គ Audition ក្នុងកម្មវិធី Miss Teen International Cambodia 2023។ ពិតណាស់ អំឡុងពេលប្រកួត គេឃើញបេក្ខនារីទាំងអស់ សុទ្ធសឹងមានរូបសម្រស់ស្រស់ស្អាត ហើយមានសមត្ថភាពខ្លាំងដូចៗគ្នាតែម្ដង។
ជាមួយគ្នានេះដែរ វគ្គប្រកួតAuditionបានបញ្ចប់ ហើយបានរកឃើញបេក្ខនារីដែលមានសិទ្ធិ ទៅប្រកួតវគ្គបន្តមានរហូតដល់ទៅ១៤៤រូបឯណោះ។ ហើយបេក្ខនារីជាប់ ក៏កំពុងត្រៀមខ្លួន ដើម្បីបង្ហាញសមត្ថភាពនៅក្នុងបគ្គ Runway។ ហើយប្រិយមិត្តអាចរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណាមានឱកាសជាប់ទៅវគ្គបន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង វគ្គប្រកួតRunway Miss Teen International Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ នៅថ្ងៃស្អែកនេះ។ ក្នុងនោះដែរ បើក្រឡេកមើលទិដ្ឋភាពនៃការហាត់សមឆាករបស់បេក្ខនារី ត្រៀមមុនឈានដល់វគ្គRunway គេឃើញម្នាក់ៗខំប្រឹងខ្លាំងតែម្ដង។ ជាពិសេស បើមើលលើឆាកវិញ គឺធំអស្ចារ្យជាងឆ្នាំមុនឆ្ងាយតែម្ដង៕
សូមទស្សនារូបភាព និងវីដេអីខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]