ភ្នំពេញ​៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំកំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ លោក Matteo ម្ចាស់បទ «PANAMA» នឹងមកធ្វើការសម្តែងលើឆាកប្រគំតន្ដ្រីដ៏ធំជាងគេ ២ទីតាំងដំណាលគ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG Uber Countdown 2023 ក៏ដូចជាដើម្បីអបអរព្រឹត្តិការណ៍ឆ្នាំសាកល២០២៣ ​ក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរតារាចម្រៀងលោក Matteo ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកសម្តែងនៅលើឆាកតន្ត្រី GANZBERG ជាលើកទី២ និងជួបជាមួយអ្នកគាំទ្ររបស់លោកផងដែរ។

នេះមិនមែនជាលើកទី១ ដែលលោកបានធ្វើដំណើរមកដល់ដែនដីនៃព្រះជាណាចក្រអច្ឆរិយៈរបស់យើង ប៉ុន្តែគួរបញ្ជាក់ផងដែរថា​ លោក Matteo ធ្លាប់បានមកសម្តែងនៅទីក្រុងភ្នំពេញម្តងរួចមកហើយ​កាល​ពីឆ្នាំ២០១៨ ដើម្បីអបអរសាទរដល់ស្រាបៀរ GANZBERG ឈ្នះមេដាយមាស គុណភាពកម្រិតពិភពលោកផ្ទួនៗ ២ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៧ និង២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ 

គួរបញ្ជាក់ផងដែរថា​បទ ​«PANAMA» របស់ Matteo ជាបទចំរៀងដ៏មានប្រជាប្រិយភាព និងឥទ្ធិពលនៅលើ Tik ToK និង Youtube ដែលមាន VDO Dance Cover ច្រើនបំផុតជុំវិញពិភពលោក៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]