ភ្នំពេញ៖ ក្រុមហ៊ុន United Auto Trading Co.,Ltd ជាក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្ត Chevrolet ពីក្រុមហ៊ុនអាមេរិចដ៏ធំដែលមានឈ្មោះថា General Motor ដែលទទួលបានការគាំទ្រ និងមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងបណ្តាប្រទេសទាំងអាស៊ី និងអឺរ៉ុប។ ក្រុមហ៊ុន Chevrolet មានដើមកំណើតតាំងពីឆ្នាំ 1911 មកម្ល៉េះដោយនៅក្នុងនោះមានបទពិសោធន៍ ចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំៗ ជាច្រើន។​ Chevrolet មានផលិតរថយន្តជាច្រើនប្រភេទ ជាមួយនឹងគុណភាពដែលទទួលស្គាល់ជាសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា គ្រោងនឹងធ្វើការរៀបចំកម្មវិធី ដំណើរកំសាន្តអតិថិជនChevrolet ប្រចាំឆ្នាំ2022 ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ ០១ ខែ មករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ខាងមុខនេះ​។

កម្មវិធីនេះនឹងត្រូវរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងជាផ្នែកមួយសម្រាប់ សម្រួលជីវភាពក្រុមគ្រួសារប្រជាជនក្រីក្រ តាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗទៀតរបស់ក្រុមហ៊ុន។ ដំណើរកំសាន្តនេះមានលក្ខណៈជាក្បួនរថយន្តដែលចូលរួមមានចំនួន ៣០គ្រឿង​ដែលនៅក្នុងនោះមានសមាជិកចូលរួម ប្រហែល ១២០នាក់ ដែលនឹងធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្លងកាត់តាមផ្លូវល្បឿនលឿន រួចបន្តដំណើរឆ្ពោះ ទៅកាន់ខេត្តព្រះសីហនុ ។ ក្រៅពីកម្មវិធីដំណើរកំសាន្តអតិថិជននេះ ក្រុមហ៊ុននឹងមានសកម្មភាពសប្បុរសធម៌ជាមួយក្រុម គ្រួសារ ក្រីក្រចំនួន 250 គ្រួសារ ដើម្បីជាការជម្រុញ និងលើកទឹកចិត្តនៃការចែករំលែក និងវប្បធម៌ជួយគ្នានៅក្នុងសង្គមផងដែរ។

កម្មវិធីនេះធ្វើឡើងដោយមានការចូលរួមឧបត្ថម្ភដោយ Gold Sponsor: ក្រុមហ៊ុន ប្រេងម៉ាស៊ីនអាមេរិច ACDelco, Silver Sponsor: ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី, ឧបត្ថម្ភដោយ៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក និង ធនាគារឯកទេស ដូនពេញ ម.ក។​           

ជាថ្មីម្តងទៀត ក្រុមហ៊ុន TH Group សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលបានចូលរួមកម្មវិធីសិន្និសីទសារព័ត៌មាន និងសំណូមពរមេត្តាជួយផ្សព្វផ្សាយឱ្យបានច្រើនកុះករ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]