ភ្នំពេញ៖ ក្រុមហ៊ុន HUAWEI បានប្រារព្ធនូវកិច្ចប្រជុំកំពូល Huawei Ecosystem Summit នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ ដោយបានដាក់តាំង និង សម្ពោធនូវផលិតផល HUAWEI Smart Office, AppGallery, ផលិតផលឆ្លាតវៃ, ផលិតផល IoT ដូចជា Smart Phone, Tablet, Laptop, Desktop, Monitor, Printer, Wearable, Audio, Router ជាច្រើនប្រភេទខុសៗគ្នាក្នុងគោលបំណងពង្រឹងវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា !

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បានធ្វើការតេស្តសាកល្បងនឹងស្វែងយល់បន្ថែមពីផលិតផល Smart Office ឯកឧត្ដមបណ្ឌិតក៏បានកាន់សាកល្បងកាមេរ៉ា HUAWEI Mate 50 Pro (Kunlun) ដើម្បីតេស្តពីសមត្ថភាពកាមេរ៉ា​ ​និងបច្ចេកវិទ្យាកាមេរ៉ា XMAGE ដែលបំពាក់នៅលើ HUAWEI Mate 50 Series ក្នុងនោះឯកឧត្ដមបណ្ឌិត គាត់បានពេញចិត្តជាខ្លាំងទៅលើការរចនារូបរាងដ៏ប្រណិត នឹងសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យ។ 

តើផលិតផល Huawei Smart Office ជាអ្វី? 

Huawei Smart Office គឺជាឧបករណ៍ឆ្លាតវៃរបស់ HUAWEI ដែលអាចប្រើប្រាស់រួមគ្នា និងតភ្ជាប់គ្នាបានរហ័ស​​បំផុត (Seamless AI) ដោយបច្ចេកវិទ្យា Super Device គ្រាន់តែ Drag & Drop វានឹងធ្វើការតភ្ជាប់ភ្លាមតែម្តង។ ឧទាហរណ៍៖ Huawei Smart Phone អាចភ្ជាប់ទៅកាន់ ​Huawei PC ឬ Desktop គ្រាន់តែយកទូរស័ព្ទដាក់លើ HUAWEI Share logo នៅលើ PC ដើម្បីធ្វើការភ្ជាប់យើងក៏អាចទាញទិន្ន័យ ឬចែករំលែកអេក្រង់ និងអាចប្រើប្រាស់ទូរសព្ទនៅក្នុង PC ផ្ទាល់ផងដែរ។ អ្នកក៏អាចយក HUAWEI Tablet ធ្វើជាអេក្រង់ជំនួយ (Extend Screen) ដើម្បីសម្រួលការងាររបស់អ្នកបានថែមទៀតផង។

កិច្ចប្រជុំបានផ្តោតលើការបង្ហាញផលិតផលជាបួនសេណារីយ៉ូ(Multi Scenario) ផ្សេងៗគ្នាដូចជា ៖

Scenario Booth Display ទី១ គឺបង្ហាញពី HUAWEI Smart PhoneFamily ដូចជា HAWEI Mate 50 Series ជំនាន់ថ្មីដែលជាស្មាតហ្វូនជំនាន់ចុងក្រោយបំពាក់នូវ Kunlun Glass ធន់នឹងការធ្លាក់បែកជាងមុន១០ដង, បច្ចេកវិទ្យាកាមេរ៉ា XMAGE បំពាក់ Len ដែលអាចសេរ៉េ Aperture F1.4-F10 សមត្ថភាពថតរូប Portrait, ថតរូបពេលយប់កាន់តែភ្លឺជាងមុន 24% និង ថតហ្ស៊ូមបាន 100X និងបានដាក់តាំងម៉ូដែលNova 10 Series , Nova Y Series ជាច្រើនជម្រើស។ ជាពិសេសការដាក់តាំងបង្ហាញ HUAWEI Mate 50 Pro (Kunlun) ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវកក្តិយសដែលបានអញ្ជើញចូលរូមក្នុងកម្មវិធី។


Scenario Booth Display ទី២ ៖ គឺដាក់តាំងបង្ហាញផលិតផល ​Huawei Smart Office មានដូចជា Huawei Mate Station S, Huawei MateView SE, Huawei MateBook X Pro, Huawei MatePad Pro 12.6, Huawei Sound Joy, Huawei FreeBuds Pro 2, Huawei AX3 និងម៉ាស៊ីនព្រីន Huawei Printer Pixlab X1 ដែលជាការដាក់សេណារីយ៉ូបែប Smart Office រាល់ឧបករណ៍នីមួយៗគឺអាចធ្វើការតភ្ជាប់គ្នាបានយ៉ាងរហ័ស (Seamless AI)។

Scenario Booth Display ទី៣ ៖ គឺជាការដាក់បង្ហាញនូវផលិតផល HUAWEI Tablet Family ពី Entry Level ដល់ Flagship Level ដូចជា Huawei MatePad Pro 11, MateBook E, MatePad, MatePad T10s/ T10 ដែលបង្ហាញពីគ្រប់ជម្រើសនៃ Tablet Family។ គួរបញ្ចាក់ផងដែរ​រាល់ HUAWEI MatePad Family ជំនាន់ថ្មីបានបំពាក់នូវមុខងារ Huawei Super Device និង HarmonyOS ជំនាន់ថ្មីជំនួយដល់ការធ្វើការរបស់អ្នកកាន់តែរហ័ស ដែលយើងប្រើប្រាស់ UI ស្រដៀងទៅនឹងកុំព្យូទ័រដែរ។

Scenario Booth Display ទី៤ ៖ ​គឺបង្ហាញពីផលិតផល Wearable Family ផ្តោតលើ Healthy Life, Fitness, Sport និង កីឡា មានដូចជា HUAWEI WATCH D ដែលមានមុខងារវ៉ាស់សម្ពាធឈាម (Blood Pressure) និង មុខងារ ECG ដំបូងគេនៅលើទីផ្សារកម្ពុជា។ Huawei Watch GT 3 SE ផ្តោតសំខាន់លើកីឡាដែលមានតម្លៃល្អត្រឹមតែ $179 ថ្មកាន់ ១៤ថ្ងៃ មុខងារខលចេញចូល (Bluetooth Calling) មុខងារ​ GPS និង រចនារូបរាងស្រាលបំផុត ក៏ដូចជា Huawei GT Series, Band Series​។

ក្នុងកិច្ចប្រជុំនេះ HUAWEI ក៏បានប្រកាសថា HUAWEI AppGallery គឺជាកម្មវិធីដោនឡូដ Top 3 ធំនៅលើពិភពលោកបន្ទាប់ពី Google និង Apple ។ AppGallery គឺជាហាងកម្មវិធីដែលអនុញ្ញាតិ្តអោយអ្នកប្រើប្រាស់អាចដោនឡូដកម្មវិធីរាប់លានពីជុំវិញពិភពលោក ក៏ដូចជាកម្មវិធីល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជា ABA Mobile, ACLEDA Mobile, Vattanac Bank, Grab, PassApp, Foodpanda, E-Gets, Khmer24, Legend Cinema, Prime Cinema, KOI, Zando, Ten11, L192, WOWNOW និង ហ្គេមល្បីៗដូច PUBG Mobile, Mobile Legend, Free Fire, និង Lords Mobile ជាដើម។ AppGallery បច្ចុប្បន្នមាននៅក្នុង ១៧០ប្រទេស និងតំបន់ជុំវិញពិភពលោក ដោយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ បរិមាណចែកចាយសរុបរបស់ Huawei AppGallery ក្នុងឆ្នាំ ២០២១ បានកើនឡើងដល់ ៤៣២ ពាន់លាន ហើយចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅទូទាំងពិភពលោកមានលើសពី ៥៨០ លាននាក់។

ព័ត៍មានបន្ថែមសូមចូលទៅកាន់៖ Huawei Mobile , Huawei DeveloperHuawei Cloud

សម្រាប់ទំនាក់ទំនង Upload កម្មវិធី App របស់អ្នកទៅកាន់ AppGallery or join HUAWEI Ecosystem : 

ទំនាក់ទំនងលេខ៖ 093 256 456 (Telegram), 086 965 697(Telegram)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]