មិនថាក្មេង ឬចាស់នោះទេ តែមានជំងឺខ្សោយបេះដូងហើយគឺភាគច្រើនប្រឈមបាត់បង់ចំណង់អាហារ លែងសូវស្រេកឃ្លាន ហើយក៏ជាមូលហេតុចម្បងធ្វើឲ្យសុខភាពអ្នកជំងឺឆាប់ទ្រុឌទ្រោម បណ្ដាលឲ្យជំងឺកាន់តែវិវត្ដទៅរកស្ថានភាពធ្ងន់ធ្ងរ។

ជាក់ស្ដែងណាស់ ជំងឺខ្សោយបេះដូងគឺជាស្ថានភាពមួយដែលបេះដូងចុះខ្សោយដោយសារតែសាច់ដុំបេះដូងមិនអាចប្របាច់​ឈាម និង បញ្ជូនអុកស៊ីសែនទៅសរីរាង្គដទៃទៀតបានគ្រប់គ្រាន់ ដែលបណ្ដាលឲ្យអ្នកជំងឺមានអាការៈខ្សោយ អស់កម្លាំង ថប់ៗដង្ហើម និង បាត់បង់ចំណង់អាហារជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញាសំខាន់ៗនៃជំងឺខ្សោយបេះដូង

មូលហេតុជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ

បាត់បង់ចំណង់អាហារគឺជាផលវិបាកមួយនៃជំងឺខ្សោយបេះដូង ព្រោះថានៅពេលបេះដូងចុះខ្សោយមុខងារនោះមិនអាចបញ្ជូនឈាម និង អុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ទេ ពេលនោះសារធាតុរាវក្នុងរាងកាយ នឹងចាប់ផ្ដើមកើនឡើងក្នុងសរសៃឈាម ពិសេសនៅពេលដែលជំងឺនេះបានវិវត្ដប៉ះពាល់ទៅដល់មុខងារតម្រងនោម និង សួត។

តម្រងនោមមានមុខងារច្រោះឈាម បញ្ចេញកាកសំណល់ សារធាតុរាវក្នុងទម្រង់ជាទឹកនោម ចំណែកសួតមានមុខ​ងារ​ប្លាស់ប្តូរឧស្មន័ដែលបានស្រូបចូល ដើម្បីផលិតអុកស៊ីសែនបញ្ជូនក្នុងឈាមទៅចិញ្ចឹមសរីរាង្គ ។ ពេលសរីរាង្គទាំងពីររងផលប៉ះពាល់ពីជំងឺខ្សោយបេះដូង គឺមិនអាចទទួលឈាមបានគ្រប់គ្រាន់ ក៏មិនអាចបំពេញមុខងារ ផលិត​អុកស៊ីសែន និង ច្រោះកាកសំណល់បានល្អនោះដែរ។ ហេតុនេះ​ក៏​ធ្វើឲ្យចាល់ជាតិទឹកកើនឡើង ប៉ះពាល់​​​ទៅដល់ផ្នែកផ្សេងៗ ដូចជា ហើមជើង ប្រអប់ជើង ក្នុងនោះក៏ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ដែល​ធ្វើឲ្យអ្នកជំងឺបាត់​បង់ចំណង់អាហារ លែងឃ្លាន ញ៉ាំឆាប់ឆ្អែត និង ចង្អោរម្ដងៗ ប៉ុន្ដែងាយឡើងគីឡូ។

មូលហេតុសំខាន់ៗដែលបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូង

  • កត្ដាលើសសម្ពាធឈាម
  • ជំងឺស្ទះសរសៃឈាមបេះដូង
  • ជំងឺខូចប្រឺសបេះដូង
  • ជំងឺបេះដូងពីកំណើត
  • ជំងឺសាច់ដុំបេះដូង
  • ជំងឺវិបត្តិចង្វាក់បេះដូង
  • មានជំងឺទឹកនោមផ្អែម

ការពារ និង ព្យាបាលជំងឺខ្សោយបេះដូង

មន្ទីរពេទ្យ​កាល់ម៉ែត្របានណែនាំអំពីចំណុចសំខាន់ៗក្នុងការការពារ និងព្យាបាលជំងឺខ្សោយបេះដូងដូចជា៖

  • កុំបរិភោគអាហារសម្បូរជាតិប្រៃ
  • ឈប់ជក់បារី
  • រក្សាទំងន់ឲ្យសមស្រប
  • កាត់បន្ថយ ឬបញ្ឈប់ការញ៉ាំគ្រឿងស្រវឹង
  • កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
  • ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
  • ហាត់ប្រាណឲ្យបានទៀងទាត់
  • កាត់បន្ថយភាពតានតឹង
  • គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើមានជំងឺលើសឈាម
  • ត្រូវញ៉ាំថ្នាំឲ្យបាន​ទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]