ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បានធ្វើការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារហូតដល់ទៅ3ឆ្នាំបន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។
ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។កិច្ចព្រមព្រៀងភាពជាដៃគូជាថ្មីនេះ គឺសម្រាប់គ្រប់សាខាទាំង12របស់រោងភាពយន្ត លេជេន និងលេជេនព្រីមៀម ដែលរួមបញ្ចូលសាខាថ្មីទាំង ៦ របស់រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាងរោងភាពយន្ត លេជេន និង ក្រុមហ៊ុន ស្មាត នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់រោងភាពយន្ត លេជេន និងក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការសម្ដែងពីតារាចម្រៀងដ៏ល្បីគឺ លោក សូលី ផេង ផងដែរ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។
លោក តែ សុង អគ្គនាយក នៃរោងភាពយន្ត លេជេន ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ


ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រ កាន់ ភេសជ្ជៈ និងអាហារសម្រន់ នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។

លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើសំបុត្រកុន ៥0% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall ចាប់ពីថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់សាខារោងភាពយន្ត លេជេន ទាំង ១២ ផងដែរ។

កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ។


អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុង បម្រើអតិថិជន ចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេមាន ឈ្មោះ ថា “Axiata Group Berhad” ដែលជា ក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំ ជាងគេបង្អស់ មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័តដែល មានភាពឈានមុខគេ បង្អស់ផ្នែកសេវា បច្ចេកវិទ្យាទំនើបទាន់សម័យក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ ឱ្យ ដំណើរការសេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់ កណ្តាល ឆ្នាំ២០១៩ Smart បានរៀបចំ កម្មវិធីបង្ហាញសាកល្បង បច្ចេកវិទ្យាជំនាន់ ទី៥ “5G” ដំបូងគេ បង្អស់នៅ កម្ពុជា ដោយ បង្ហាញពីភាព ជាអ្នកដឹកនាំផ្នែកសេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏សម្បូរបែប រួមមាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូចជាសេវាកម្ម ទូរស័ព្ទក្រៅ ប្រទេស (Roaming) ដែលអាចប្រើ បានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវា គ្រប ដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុន ក៏កំពុងបម្លែងខ្លួន យ៉ាងសកម្ម ទៅជាប្រតិបត្តិករ បែបឌីជីថល តាមរយៈ ការផ្ដល់នូវសេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈស៊ីវិល័យ ប្រកបដោយ ភាពច្នៃប្រឌិតជាច្រើន។ នេះរួម បញ្ចូលភាពជាដៃគូជា មួយភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវាធានារ៉ាប់រង ជីវិត ឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុវិស័យ ក្លាយជា ក្រុមហ៊ុនលេខ១ និង ជា ក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍ ដែល ទទួលបានកី្ដស្រលាញ់ ពេញចិត្តបំផុត នៅព្រះរាជាណាចក្រ កម្ពុជានៅត្រឹម ឆ្នាំ ២០២២ តាមរយៈ កម្មវិធីទំនួល ខុសត្រូវ ខ្ពស់លើ កិច្ចការងារ សង្គម និង កម្មវិធីនិរន្តរភាព នានា សម្រាប់កំណើន សេដ្ឋកិច្ច និង សង្គមជាតិ។
ក្រុមហ៊ុន Smart មាន បុគ្គលិកនិយោជិត សរុបប្រមាណជាង ១.០០០ (មួយ ពាន់) នាក់ ក្នុងនោះ រួមបញ្ចូល ទាំង និយោជិតក្នុងស្រុក និង និយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នា ក្នុង ការផ្សារ ភ្ជាប់និងធ្វើ ឱ្យជីវិត កាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]