ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន (Legend Cinema) ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បានធ្វើការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារហូតដល់ទៅ3ឆ្នាំបន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។
ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូជាថ្មីនេះ គឺសម្រាប់គ្រប់សាខាទាំង12របស់រោងភាពយន្តលេជេន និងលេជេនព្រីមៀម ដែលរួមបញ្ចូលសាខាថ្មីទាំង៦ របស់រោងភាពយន្តលេជេនមានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀម សាខាសែនសុខ (Premium Sen Sok)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាងរោងភាពយន្តលេជេន និងក្រុមហ៊ុនស្មាត នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់រោងភាពយន្ត លេជេន និងក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការសម្ដែងពីតារាចម្រៀងដ៏ល្បីគឺ លោក សូលី ផេង ផងដែរ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។

លោក តែ សុង អគ្គនាយក នៃរោងភាពយន្តលេជេន ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ។
លោកក៏បានបន្ថែមទៀតថា៖

ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រកុនភេសជ្ជៈ និងអាហារសម្រន់នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។
លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើសំបុត្រកុន ៥0% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន (Midtown) សាខាខេម៉ល (K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល (Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall ចាប់ពីថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់សាខារោងភាពយន្ត លេជេន ទាំង ១២ ផងដែរ។
កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេមានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។
នៅពាក់កណ្តាល ឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជា សេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជា ក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈ កម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិត រស់ រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]