ភ្នំពេញ៖ តាមរយៈវីដេអូក្រោយឆាកដែលមានរយៈពេល 3នាទី តារាចម្រៀងស្រីថៃកូនកាត់អាល្លឺម៉ង់កញ្ញា Jannine Weigel បានរៀបរាប់ថា រូបនាងពិតជាពិបាកថតខ្លាំងណាស់ជាមួយនឹងលោក G-Devith ត្រង់ឈុតរត់ និងលោកលោត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJannine Weigel បានផ្ទុះសំណើចក្នុងពេលដែលនិយាយពីឈុតថតលំបាកៗរបស់នាង គឺធ្វើឲ្យនាងនឹកឃើញដល់ឈុតលោតហើយលោតទៀត ដែលនាងខំប្រឹងថតជាច្រើនដង ថតខុសហើយខុសទៀត ដោយនាងត្រូវលោតឲ្យសមលោតឲ្យបានទំនង ហើយត្រូវលោតជាមួយ G-Devith ដែលជាក់ស្តែងជើងរបស់លោក ជី ដេវីត វែងជាងជើងរបស់នាង ហេតុនេះធ្វើឲ្យនាងមានការលំបាកកាន់តែខ្លាំង ព្រោះត្រូវប្រឹងលោតហើយលោតទៀតក្នុងជំហានវែងជាងជើងរបស់នាង ហើយទីបំផុតនាងធ្វើបានយ៉ាងល្អ។
កញ្ញា Jannine Weigel បញ្ជាក់ថា កញ្ញារំភើបតាំងពីបានមើលអត្ថបទស្ពតពីដំបូង ព្រោះស្ពតពាណិជ្ជកម្ម Sting Metaverse ថ្មីនេះ នឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងពិភពមួយផ្សេងទៀត ដែលធ្វើឲ្យយើងមានថាមពលអស្ចារ្យ និងភាពរីករាយ ពិសេសនៅក្នុងពិភព Metaverse ប៉ុន្តែអ្វីដែលកញ្ញាលំបាក គឺត្រង់ប្លង់រត់ និងលោតហ្នឹងតែម្ដង។
ដើម្បីចូលទៅទស្សនាវីដេអូ សូមចុចលីងនេះ៖ https://fb.watch/hCt0WdCD-t/
ជាមួយគ្នានេះ ដែលតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព G-Devith ក៏បានលើកឡើងដូចគ្នា បទពិសោធន៍លំបាកដែលលោកបានជម្នះពុះពារ ដើម្បីឲ្យការសម្តែងចេញមកបានល្អបំផុត គឺលោកត្រូវរត់ លោតៗច្រើនដង រួមទាំងបង្ហាញនូវកាយវិកាដែលស័ក្តិសម និងចំណាយពេលថតយូរក្នុងឈុតនីមួយៗ ជាពិសេសលោកត្រូវថតជាមួយ Jannine ដែលលោកក៏ដឹងថា វារៀងពិបាកពិតមែន។
ជាមួយគ្នានេះ តួអង្គទាំងពីរក៏បានអរគុណដល់ក្រុមហ៊ុន Sting ដែលបានវិនិយោគធំក្នុងការផលិតនូវវីដេអូស្ពតដ៏អស្ចារ្យមួយនេះកើតឡើង ដើម្បីនាំមកនូវអ្វីថ្មីៗ និងភាពរីករាយប្លែកអារម្មណ៍ជូនដល់អ្នកអតិថិជន ក៏ដូចជាអ្នកគ្រប់គ្នា ហើយក៏នឹងបន្តផ្តល់នូវភាពរំភើបដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពេលឆាប់ៗនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]