ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តក៏ដូចជាទស្សនិកជនជាច្រើន ប្រាកដជាបានតាមដានពីកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី៣ ដែលកាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ ម្សិលមិញនេះ វគ្គផ្ដាច់ព្រ័ត្រក៏បានមកដល់។

ក្នុងនោះដែរ ក៏បានរកឃើញម្ចាស់ពានរង្វាន់ នៅក្នុងរដូវកាលថ្មីមួយនេះ ដែលបានទៅលើ កុមារា សារុំ បញ្ញាស័ក្ត ដែលជាបេក្ខភាពប្រលងដ៏មានសមត្ថភាព និងអាចដណ្ដើមយកជ័យលាភី និង ក្លាយជាម្ចាស់ពានក្នុងរដូវកាលទី៣ នេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងលទ្ធផលនេះ បណ្ដាហ្វេនៗ ទស្សនិកអ្នកតាមដានជាច្រើន ក៏បានចូលរួមអបអរសាទរ និងជូនពរឲ្យកាន់តែមានភាពជោគជ័យ នៅក្នុងអាជីពសិល្បៈ នាពេលខាងមុខនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កុមារា សារុំ បញ្ញាស័ក្ត
កុមារា សារុំ បញ្ញាស័ក្ត
កុមារា សារុំ បញ្ញាស័ក្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]