ថៃ៖ បើនិយាយពីសម្រស់វិញ ហ្វេនៗប្រាកដជាបានដឹងហើយថា ថ្វីត្បិតតែតារាស្រី Aum Patchrapa មានវ័យជាង៤០ឆ្នាំទៅហើយក្ដី តែក្រឡេកទៅមើលមុខមាត់ និងរូបរាងរបស់នាង នៅតែធ្វើឲ្យគ្រប់គ្នា កោតសរសើរ ពីភាពស្រស់ស្អាត វ័យក្មេងមិនប្រែប្រួល។

ជាក់ស្ដែង ថ្មីៗនេះ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែល តារាស្រីរូបនេះ បានបង្ហាញឡើងនោះ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍សាជាថ្មី ជាមួយនឹងស្ទាយ៍តែងខ្លួនរបស់នាង ក្នុងឈុតពណ៌ស ស្លៀកសំពត់ខ្លីដ៏ទាក់ទាញ ខណៈដែលការតុបតែងខ្លួនបែបនេះ ពិតជាធ្វើឲ្យមើលទៅនាង កាន់តែក្មេងខ្លាំងឡើង ជាពិសេស ទៅលើទម្រង់មុខមាត់ដ៏ផូរផង់របស់នាងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេ ដែលតារាស្រី Aum តែងតែចេញមកអង្រួនចិត្តទស្សនិកជន ជាមួយនឹងការលេងខ្លួនរបស់នាង ប៉ុន្តែស្ទីលមួយនេះ ពិតជាជួយលើកសម្រស់របស់នាងឲ្យកាន់តែលេចធ្លោ ស្ទើរតែភ្លេចទៅហើយថា ឆ្នាំនេះនាងមានអាយុ ៤៤ឆ្នាំ ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]