ថៃ៖ នៅទីបំផុត គូស្វាមីភរិយាថ្មីថ្មោង រវាងតារាស្រីវ័យក្មេង Patricia និង ស្វាមី លោក Note Vises ក៏​បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកទាំងពីរបានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ យ៉ាងកក់ក្ដៅ ដោយមានក្រុមគ្រួសារ និងមិត្តៗជាច្រើនបានមកចូលរួមអបអរ ផងដែរ។ ​

យ៉ាងណាមិញ ថ្វីត្បិតតែពិធីមង្គលរបស់អ្នកទាំងពីរបានបញ្ចប់ទៅហើយក្ដី តែជាក់ស្ដែងបើ ក្រឡេកមកមើល ថ្ងៃល្អមួយ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាថ្ងៃប្រារព្ធពិធីបំពាក់ចិញ្ចៀន នៅក្នុង​ចំណោម​ក្រុម​គ្រួសារ ក៏ដូចជាមនុស្ស​ជិត​ស្និទ្ធជាច្រើន បានទាញយកការយកចិត្តទុកដាក់ និងតាមដាន នៅក្នុងបរិយាកាសដ៏សាមញ្ញ ជាពិសេស គឺថ្លៃបណ្ណាការរបស់នៅក្នុងកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះបីជាមិនបានបង្ហាញលម្អិតអ្វីពីរឿងមួយនេះក៏ពិតមែន តែអ្វី​ដែលធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ មិន​អាច​ងាកចេញពីរឿងរបស់ Patricia និងស្វាមីក្នុងពិធីមង្គលនោះគឺ ចិញ្ចៀនភ្ជាប់ពាក្យរបស់ប្ដីប្រពន្ធអ្នកទាំងពីរតែម្ដង ព្រោះ នៅពេលដែលមើលឃើញដោយភ្នែកទទេ និងពង្រីកឲ្យឃើញយ៉ាងច្បាស់ៗនោះ អាចនិយាយបានថា នេះគឺជាចិញ្ចៀនពេជ្រដ៏ប្រណីត ពោរពេញដោយភាព​ស្រស់​ស្អាត​ ចាំងភ្លើង​ដេញពន្លឺ​លេចធ្លោ​ សាកសមទៅនឹងកម្មវិធី​បែបគ្រួសារលំដាប់អភិជន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia 
Patricia និងស្វាមី
Patricia និងស្វាមី
Patricia និងស្វាមី
Patricia និងស្វាមី
Patricia និងស្វាមី
Patricia និងស្វាមី
រូបភាពចិញ្ចៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]