កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៦ ខែធ្នូ ទីភ្នាក់ងារ HighZium Studio ដែលជាទ្រនំរបស់តារាសម្តែងប្រុស Song Joong Ki បានបញ្ជាក់ថា តារាសម្តែងកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីជនជាតិអង់គ្លេស ដូចពាក្យចចាមអារ៉ាមពិតប្រាកដមែន។

កាលពីព្រឹកមិញនេះ មានសេចក្តីរាយការណ៍ថា Song Joong Ki បានណែនាំមិត្តស្រីរបស់លោក ទៅកាន់បុគ្គលិកនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី ៧ នៅប្រទេសសិង្ហបុរី ទៀតផង ក្រោយពីបានបង្ហាញខ្លួនជាមួយនៅព្រលានយន្តហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមប្រភពដដែល មានការរាយការណ៍ផងដែរថា មិត្តស្រីរបស់តារាប្រុសរូបនេះ គឺជាអ្នកក្រៅសិល្បៈ ហើយអ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភ័ក្តិនឹងគ្នាកាលពីឆ្នាំមុន។

ជារួមមក នេះជាលើកទី ១មួយហើយ ដែលតារាប្រុសរូបនេះ បានបើកចំហរអ្នកស្អំបេះដូង ក្រោយពី បានចែកផ្លូវ លែកលះគ្នាជាផ្លូវការជាមួយ តារាសម្តែង Song Hye-Kyo កាលពីឆ្នាំ ២០១៩៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki និងមិត្តស្រីថ្មី
Song Joong Ki និងមិត្តស្រីថ្មី
Song Joong Ki និងមិត្តស្រីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]