រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើន នៅចាំពិធីមង្គលការកក្រើកស្ទើរមួយប្រទេស កាលពីពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ ជាពិធីអាពាហ៍ពិពាហ៍ចៅស្រីរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងកូនប្រុសច្បងរបស់ អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ជីបម៉ុងគ្រុប រៀបចំឡើងប្រណីតស្អាតដូចឋានសួគ៌។

លើសពីនេះទៅទៀត ពិធីនេះកាន់តែទាក់ទាញ ព្រោះពិធីពេលព្រឹកបានប្រារព្ធធ្វើនៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ដែលកម្រនឹងបានឃើញទិដ្ឋភាពខាងក្នុងជាខ្លាំង ទើបបើកជាសាធារណៈកំឡុងពិធីនេះតែប៉ុណ្ណោះ មិនត្រឹមតែការរៀបចំប្លែក មិនធ្លាប់មានពីមុនមកនោះទេ ពិធីមង្គលមួយនេះ ក៏មានមហាជនជាច្រើនចាប់អារម្មណ៍នឹង រឿងភ្ញាក់ផ្អើលរំភើបជំនួស គឺស្វាមីភរិយាអ្នកឧកញ៉ា លាង ម៉េង ឡើងច្រៀងអបអរកូនក្នុងពិធីពេលល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បទចម្រៀង«គូកូនសំណាងជាងគេ» ក៏ផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គមព្រោងព្រាត ព្រោះគេឯងរំភើបចិត្តជំនួស កម្រមានពិធីអភិជនលំដាប់ខ្ពស់ណាមួយធ្វើរឿងនេះ ហើយក៏បង្ហាញយ៉ាងច្បាស់ពីសុភមង្គលក្នុងគ្រួសារដែលគ្រប់គ្នាប្រាថ្នា មានម្តាយឪពុកចាំរីករាយសាទរ លើកទឹកចិត្តដូច្នេះ។

ជាក់ស្តែង ដោយសារល្បីខ្លាំងពេក ម្ចាស់សំនៀងពិតក៏បានរៀបចំការប្រគុំតន្ត្រីនៅផ្សារទំនើប Chip Mong Mega mall កាលពីយប់មិញនេះ ខណៈនោះទើបដឹងច្បាស់ថា ការពិត តារាចម្រៀងអាជីពល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ជាអ្នកបង្វឹកសម្លេងឲ្យគូស្វាមីភរិយាអ្នកឧកញ៉ា លាង ម៉េង ហេតុដូច្នេះហើយទើបច្រៀងបានល្អថ្នាក់នេះ ដោយត្រូវគេឯងសរសើរគ្រប់ៗគ្នាថាដូច តារាចម្រៀង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ sunny 🌞 (@blacklight468) TikTok | Watch sunny 🌞's Newest TikTok Videos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]