ថៃ៖ ជឿជាក់ថា គ្រប់គ្នាតែងតែ សរសើរពីសម្រស់របស់តារាស្រីមួយចំនួនដែលតែងតែបង្ហាញនូវសម្រស់ដ៏ស្រស់សោភា បើទោះបីជាពួកគេ មានវ័យកាន់តែច្រើនហើយក៏ដោយ ជាពិសេស ការបង្ហាញខ្លួនរួមគ្នារបស់ពួកគេ ក៏កាន់តែទាញចិត្តអ្នកគាំទ្រច្រើនឡើងទៀត ទៅលើភាពស៊ីវីល័យមិនចាញ់គ្នានោះដែរ។

ជាក់ស្ដែងថ្មីៗនេះ សម្រាប់តារាស្រី Aum Patchrapa បានបញ្ចេញនូវរូបភាពថ្មីមួយដែលបានបង្ហាញពីជំនួបគ្នា ជាមួយនឹងមិត្តៗតារាស្រីផ្សេងៗទៀត ដោយនៅក្នុងនោះមានដូចជា Aff  Nune  Sririta  Anne  NatMyria ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលសំខាន់នោះគឺ តារាស្រីទាំងនោះ ហាក់ធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន មានភាពភ្ញាក់ផ្អើលទៅលើរូបសម្រស់របស់ពួកគេ ដែលស្ថិតក្នុងវ័យជាង ៤០ឆ្នាំនេះ ពួកគេនៅតែរក្សាបាននូវភាពស្រស់ស្អាតផូរផង់ និងក្មេងជាងវ័យ ខណៈដែលតារាស្រីមួយចំនួន បានរៀបការមានស្វាមី និងកូនរួចទៅហើយ និងជាសម្រស់មួយ ដែលនៅក្នុងក្ដីប្រាថ្នារបស់មនុស្សជាច្រើន៕

សូមទស្សនារូបភាពខាងក្រោម៖

Aum
Aum 
Nune
Aff
រូបភាពតារាស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]