តៃវ៉ាន់៖ ថ្មីៗនេះ យោងតាម ទំព័រ 163 បានរាយការណ៍ថាតារាសម្តែងស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei បាននាំគ្នាទៅតុលាការ ដើម្បីដោះស្រាយបញ្ហាពីជម្លោះ ក្នុងការមើលថែរក្សាកូន ក៏ដូចជាថ្លៃមើលថែទាំ។

ប៉ុន្តែ លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ ​ត្រូវ​បាន​លាត​ត្រដាង​ជាមួយ​នឹង​លក្ខខណ្ឌ​ ដោយតាមនោះដែរ តារាស្រី Barbie Hsu ស្ម័គ្រ​ចិត្ត​ លះបង់ចោល​ថ្លៃ​ចិញ្ចឹម​កូន​ប្រចាំខែ​ដែល អតីតស្វាមីបង់​តាម​លក្ខខណ្ឌ​នៃ​អាពាហ៍ពិពាហ៍​មុន​ របស់ខ្លួន ខណៈដែលតាម កិច្ចព្រមព្រៀងលែងលះ នៅចុងឆ្នាំ ២០២១ អ្នកទាំងពីរបានព្រមព្រៀងគ្នាថា រៀងរាល់ខែ លោក Wang Xiaofei នឹងផ្ញើប្រាក់ឧបត្ថម្ភដល់ Barbie Hsu ប្រហែល ៣០០០ ដុល្លារជាប្រាក់ឧបត្ថម្ភ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ បាននិយាយថា នាងនឹងបណ្តេញអ្នកបើកបរ អតីតមេដោះ ដែលនៅជាមួយគ្រួសារយូរមកហើយ ចាប់តាំងពីពួកគេរៀបការ ខណៈដែលតម្លៃ​នៃ​ការ​ជួល​ពួកគេ​ទាំង​នេះ​ គឺ​លោក Wang Xiaofei ជាអ្នកបង់ថ្លៃឈ្នួល។ ហើយ Barbie Hsu នឹងជួលអ្នកបំរើថ្មី ដោយនាងនឹងចេញថ្លៃចំណាយលើ ការរស់នៅប្រចាំថ្ងៃ ដូចជា ភ្លើង ទឹក និងបុគ្គលិក ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេដឹងទៀតថា តារា​ស្រី​រូប​នេះ​បានរារាំង​អតីត​ស្វាមី​មិន​ឲ្យ​មកមើលកូន ដោយមិនថាជាហេតុផលណាក៏ដោយ អតីតស្វាមីរបស់នាង នឹងមិនត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខកូនៗឡើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu
Wang Xiaofei
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]