ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានស្វែងរកឃើញជ័យលាភីនៅក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដោយមានការចូលរួមពីក្រុមកីឡាករពីប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធី Smart Kingdom of Lengends ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ធ្នូ នៅផ្សារទំនើប AEON សាខាទី ៣ គឺជាការប្រកួត Mobile Legend Bang Bang អន្តរជាតិដំបូងគេនៅកម្ពុជា។ ក្រុមតំណាងកម្ពុជាទាំងបី រួមមាន ក្រុម SEEYOUSOON ក្រុម Impunity Cambodia និងក្រុម BurnxFlash ត្រូវបន្តការប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងសិង្ហបុរី ដែលបានធ្វើដំណើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Smart បានធ្វើការឧបត្ថម្ភទាំងស្រុងទៅថ្លៃសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅទូទៅសម្រាប់ក្រុមកម្ពុជា ក៏ដូចជាក្រុមបេក្ខជនពីក្រៅប្រទេសទាំងអស់ ដែលត្រូវទទួលបានកោតសរសើរជាខ្លាំងចំពោះការគាំទ្រមួយនេះ។

តាមរយៈកម្មវិធី Smart Kingdom of Legends នេះ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ មានគោលបំណងក្នុងការបង្កើតផ្តួចផ្តើមនូវវេទិកាមួយសម្រាប់ក្រុមកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុន ក៏ដូចជាការរីកចម្រើនធៀបនឹងក្រុមមកពីប្រទេសផ្សេងៗផងដែរ។ ការប្រកួតជាមួយគ្នារយៈពេល ៣ ថ្ងៃបានបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលនឹងនាំទៅរកការរីកចម្រើនសម្រាប់ក្រុមកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ ពួកគេបានយកឈ្នះជ័យលាភីជាមួយក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាមជាដើម។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពរីករាយក្រៃលែង ចំពោះភាពជោគជ័យក្នុងការរៀបចំការប្រកួតអន្តរជាតិមួយនេះ។

ការស្វែងរកជ័យលាភីក្នុងការប្រកួតកីឡាមួយនេះ គឺតាមរយៈក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតទាំង ៥ ជុំ ក្នុងរយៈពេលបីថ្ងៃនេះ ដោយមានការតាមដានពីទស្សនិកជនដោយផ្ទាល់ ក៏ដូចជាតាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុកផេក Leng By Smart ផងដែរ។ ទីបំផុតជ័យលាភីបានទៅលើក្រុម Falcon Sports ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុម SEEYOUSOON និងក្រុម Impunity Cambodia ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣។

ក្រុម Falcon Sports ដែលជាជ័យលាភីលេខមួយនៃការប្រកួត ទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ។ ចំណែកក្រុម SeeYouSoon ជាក្រុមបានចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់សរុប ៤ពាន់ដុល្លារ ហើយ ក្រុម Impunity Cambodia ជាក្រុមបានចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់សរុប ២ពាន់ដុល្លារ

គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយ និងគាំទ្រវិស័យកីឡា eSports នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតថ្នាក់​ជាតិ និងការបន្តគាំទ្រវត្តមានកីឡានេះតាមរយៈវេបសាយថ្មីរបស់ Leng Center By Smart ដែលមានមុខងារដ៏សម្បូរបែបសម្រាប់អ្នកដែលនិយម eSports ផងដែរ។ តាមរយៈការរៀបចំ Smart Kingdom of Legends ក្រុមហ៊ុន Smart សង្ឃឹមថានឹងអាចចូលរួមចំណែកបណ្តុះទេពកោសល្យកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលនឹងមានវត្តមានវិញ្ញាសារ eSports ជាលើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តផងដែរ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនវិយោគសំខាន់ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]