កម្សាន្ត៖ វាគឺជារឿងដែលមិនអាចប្រកែកបានទេ ចំពោះសម្រស់របស់តារាស្រីពីរដួង រវាងជនជាតិចិន Fan Bingbing និងជនជាតិកូរ៉េ Song Hye Kyo ដែលអ្នកទាំងពីរ នៅតែជាតារាស្រីកំពូលសម្រស់ និងត្រូវបានមនុស្សជាច្រើនលើកឡើងជាញឹកញាប់ ជាមួយនឹងភាពស្រស់ស្អាតេរបស់អ្នកទាំងពីរ ខណៈដែលមានវ័យកាន់តែជ្រេរៀងៗខ្លួន។

ជាពិសេស ងាកមកមើលពីសម្រស់បច្ចុប្បន្ននេះវិញ ឃើញថា សម្រាប់តារាស្រី Fan Bingbing នៅតែមានការគាំទ្រពីទស្សនិកជន និងការសរសើរចំពោះនាង ទៅលើជំនាញថែរក្សាសម្រស់ក៏ដូចជារូបរាង ឲ្យនៅតែក្មេងជាងវ័យ ក្នុងការបង្ហាញដ៏ស៊ីវីល័យ បើទោះបីជានាងត្រូវបានបញ្ឈប់ពីអាជីពសិល្បៈ ដោយសារតែរឿងអាស្រូវក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់តារាស្រី Song Hye Kyo វិញ គឺជាតារាកំពូលរបស់កូរ៉េ ជាមួយនឹងភាពស្នាដៃសម្ដែង និងភាពស្រស់ស្អាតទាក់ទាញនៃសម្រស់ ទោះជាស្ថិតក្នុងវ័យជាង ៤០ឆ្នាំក៏ដោយ តែបើនិយាយពីស្ទាយ៍ នៃការរៀបចំខ្លួន ក្នុងការចូលរួមកម្មវិធីផ្សេងៗ ឃើញតារាស្រីរូបនេះ ពិតជាជះនូវភាពលេចធ្លោ ទាំងរូបរាង សាកសមទៅនឹងឈុតសម្លៀកបំពាក់នីមួយៗដែលបានជ្រើសរើស និងអាចទាញយកក្រសែភ្នែកពីមហាជន ជាច្រើន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]