កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងសង្គមសិល្បៈ គេតែងឃើញមានតារាជាច្រើន បានដឹងដៃទាំងបងប្អូន ដើរប្រឡូកលើវិថីមួយនេះជាមួយគ្នា។ ម្យ៉ាងបើក្រឡេកមើលប្រជាប្រិយភាព មានមហាជនទទួលស្គាល់ និងមានហ្វេនគាំទ្រច្រើនមិនចាញ់គ្នាប៉ុន្មានឡើយ។ 

លើសពីនេះទៅទៀត ទោះបីចូលសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែទទួលបានការងារច្រើនដដែល។ ជាពិសេស ក្លាយជាតារាក្នុងដួងចិត្តរបស់ទស្សនិកជនគ្រប់ស្រទាប់តែម្ដង។ ហើយតារាចម្រៀងប្រចាំកម្ពុជា ដែលជាបងប្អូននឹងគ្នា ព្រមទាំងមានឈ្មោះល្បីល្បាញខ្លាំងនោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កញ្ញា នាង ប្រាក់សុគន្ធា និងលោក នាង ប្រាក់សុគន្ធ

បងប្អូនបង្កើតកញ្ញា នាង ប្រាក់សុគន្ធា និងលោក នាង ប្រាក់សុគន្ធ ឈានចូលសិល្បៈតាមរយៈការចូលប្រកួតចម្រៀងCambodian Idol រដូវកាលទី២។ 

លោក នាង ប្រាក់សុគន្ធ និងកញ្ញា នាង ប្រាក់សុគន្ធា 

២៖ លោក ម៉ានិត និងលោក ម៉ានុត

តារាចម្រៀងសម្លែងផ្អែមស្រទន់ លោក ម៉ានិត និងលោក ម៉ានុត ត្រូវបានគេស្គាល់ថាជាចៅប្រុសរបស់អ្នកដឹកនាំដ៏ល្បីអ្នកស្រី ពាន់ភួងបុប្ផា។ ដោយតារាចម្រៀងបងប្អូនបង្កើតពីររូបនេះ ពិតជាទទួលបានការគាំទករច្រើនពីមហាជន។ 

លោក ម៉ានុត និងលោក ម៉ានិត

៣៖ កញ្ញា ចំរើន សុភា និងកញ្ញា ចំរើន សុភ័ក្រ្ត 

ពិតណាស់ កញ្ញា ចំរើន សុភា និងកញ្ញា ចំរើន សុភ័ក្រ្ត ជាតារាដែលចេះច្រើនជំនាញ ហើយអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់បានយ៉ាងពីរោះរណ្ដំតែម្ដង។ 

កញ្ញា ចំរើន សុភ័ក្ដ្រ និងកញ្ញា ចំរើន សុភា

៤៖ លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ

អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមស្រទន់ លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ ត្រូវបានហ្វេនទទួលស្គាល់ថាជាតារាចម្រៀងមានសម្លេងពីរោះ ហើយមានហ្វេនគាំទ្រច្រើនកុះករផងដែរ។ 

លោក ម៉ម ពេជ្ជរិទ្ធ និងលោក ដួង វីរៈសិទ្ធ

៥៖ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ 

តារាចម្រៀងមានរូបសម្បត្តិសង្ហាពោរពេញដោយទេពកោសល្យ និងសំនៀងពីរោះ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ បានសាងប្រជាប្រិយភាពលើវោថីសិល្បៈមកជាច្រើនឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំង៕

លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]