ភ្នំុំពេញ៖ ថ្មីៗនេះ យោងតាមសមាគមប្រតិបត្តិករទូរគមនាគមន៍ នៅព្រះរាជាណាចក្រកម្ពុជា ស.ប.ទ.ក បានបញ្ជាក់ថា គ្រប់ប្រព័ន្ធសេវាទូរស័ព្ទចល័តទាំងអស់ រួមមានប្រព័ន្ធ Smart Cellcard និង Metfone នឹងលុបចោលនូវ កញ្ចប់គម្រោងប្តូរទឹកប្រាក់ មកប្រើប្រាស់គម្រោងថ្មី ត្រឹមថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្នុងនោះដែរ បានលើកឡើងថា សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា ស.ប.ទ.ក បានចេញនូវសេចក្តីជូនដំណឹង ទៅដល់អតិថិជនដែលប្រើប្រាស់ សេវាទូរស័ព្ទចល័តទាំងអស់ រួមមាន Smart Cellcard និង Metfone ឲ្យបានឲ្យដឹងថា សម្រាប់កញ្ចប់គម្រោងថ្មី គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ជូន បងប្អូនទាំងអស់ឲ្យស្មើភាពគ្នា ដោយមានការបែងចែកច្បាស់លាស់ ចំពោះទំហំទិន្នន័យអ៊ីនធឺណែត ចំនួននាទី សម្រាប់ការហៅចេញ និង ចំនួនសារជាអក្សរក្នុងប្រព័ន្ធ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ នឹងបញ្ឈប់ការផ្តល់សេវាកម្ម កញ្ចប់គម្រោងប្តូរប្រាក់ ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដូច្នេះបងប្អូនដែលមិនបានភ្ជាប់គម្រោងថ្មីឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ នោះទេ នោះក្រុមហ៊ុនដែលលោកអ្នកបានប្រើសេវាទូរស័ព្ទនឹងធ្វើការផ្លាស់ប្តូរ ដោយស្វ័យប្រវត្តិភ្លាមតែម្តង៕
ប្រភព៖ Technology Cambodia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]