ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ផេកជាផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម  បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ទៅកាន់មហាជនឲ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ 

ជាក់ស្តែងស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-តំបន់ទំនាបកណ្តាល៖

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C

– ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

២-តំបន់ខ្ពង់រាប៖

– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C

– ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សូមទស្សនារូបភាពខាងក្រោម៖

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]