កម្សាន្ត៖ ពិតណាស់ កន្លងមកប្រិយមិត្តធ្លាប់បានដឹងនឹងឃើញរួចមកហើយថា មានសិល្បករសិល្បការិនីខ្មែរជាច្រើន បានបង្ហាញមុខមាត់កូនៗ ឲ្យមហាជនបានស្គាល់។ ម្យ៉ាងកូនៗរបស់តារាខ្មែរទាំងប្រុសទាំងស្រី សុទ្ធសឹងតែមានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ ដែលជាទីចាប់អារម្មណ៍របស់ហ្វេនៗ។ 

យ៉ាងណាមិញ ជារឿយៗសិល្បករ សិល្បការិនីដែលមានកូន ទៅណាមកណាតែងតែបណ្ដើរកូនៗជានិច្ច។ លើសពីនេះទៅទៀតគេក៏ឃើញមានកូនៗតារាជាច្រើន បានចូលប្រឡូកលើវិថីសិល្បៈ ហើយថែមទាំងទទួលបានការគាំទ្រខ្លាំង។ ក្នុងនោះដែរ បើក្រឡេកមើល កូនស្រីសិល្បការិនី ដែលមានកូនធំពេញក្រមុំ គេចាប់អារម្មណ៍ឃើញថា ម្នាក់ៗពេលធំឡើង សម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយនោះទេ។ ហើយកូនស្រីតារាដែលតែងទទួលបានការសរសើរពីអ្នកគាំទ្រនោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ អ្នកនាង អ៉ីត

គេដឹងថា តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង អ៉ីត មានកូនស្រីម្នាក់ ហើយកូនស្រីនាងបានឈានចូលសិល្បៈដូចនាងផងដែរ។ម្យ៉ាងវិញទៀត កូនស្រីតារារូបនេះ មានមុខមាត់ស្អាត រូបរាងទាក់ទាញ ខណៈកាន់តែលូតលាស់ធំធាត់ជាងមុន។ 

អ្នកនាង អ៉ីត
កូនស្រីអ្នកនាង អ៉ីត

២៖ អ្នកនាង សឿន ផាភួង

តារាសម្ដែងស្រីអ្នកនាង សឿន ផាភួង គេដឹងថានាងមានកូន២នាក់ ហើយកូនស្រីរបស់នាង ក៏ជាតារាសម្ដែងទទាយលបានភាពល្បីល្បាញ ដែលមានឈ្មោះ អាង សុជាតា។ ហើយកូនស្រីតារារូបនេះ មានទេពកោសល្យ និងសម្រស់ស្រស់សោភាតែម្ដង។ 

អ្នកនាង សឿន ផាភួង និងកូនស្រី
កូនស្រី អ្នកនាង សឿន ផាភួង

៣៖ អ្នកនាង គង់ សុជាតិ 

ពិធីការិនីដ៏ល្បីអ្នកនាង គង់ សុជាតិ ក៏មានកូនស្រីផងដែរ បើនិយាយដល់កូនស្រីទី២នាង បច្ចុប្បន្នធំពេញក្រមុំទៅហើយ ចំណែកមុខមាត់ស្រស់ស្អាតផូរផង់ដូចម្ដាយអ៊ីចឹង។ 

អ្នកនាង គង់ សុជាតិ និងកូនស្រី
កូនស្រី អ្នកនាង គង់ សុជាតិ

៤៖ អ្នកនាង យុគ ចិន្ដា

ពិធីការិនីឆ្នើម អ្នកនាង យុគ ចិន្ដា នាងក៏មានកូនស្រីម្នាក់ធំផងដែរ បើនិយាយពីសម្រស់កូនស្រីនាង មានសម្រស់ស្អាត លេចធ្លោមិនចាញ់ម្ដាយនោះទេ។

អ្នកនាង យុគ ចិន្ដា និងកូនស្រី
អ្នកនាង យុគ ចិន្ដា និងកូនស្រី

៥៖ អ្នកនាង ចនច័ន្ទ លក្ខិណា

ក្រឡេកមើលកូនស្រីតារាសម្ដែងអ្នកនាង ចនច័ន្ទ លក្ខិណា ឆ្នាំនេះកាន់តែធំ ចំណែកកម្ពស់ក៏ខ្ពស់ ហើយមុខមាត់ស្អាតផូរផង់តែម្ដង៕ 

អ្នកនាង ចនច័ន្ទ លក្ខិណា និងកូនស្រី
អ្នកនាង ចនច័ន្ទ លក្ខិណា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]