ចិន៖ មនុស្សជិត ២៥០ លាននាក់នៅក្នុងប្រទេសចិនប្រហែលជាបានឆ្លង កូវីដ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែធ្នូនេះបើយោងតាមការប៉ាន់ស្មានផ្ទៃក្នុងពីមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសនេះ Bloomberg News និង Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ។

ប្រសិនបើត្រឹមត្រូវ ការប៉ាន់ប្រមាណចំនួនតួលេខ ដែល CNN មិនអាចបញ្ជាក់ដោយ នឹងមានប្រហែល ១៨% នៃចំនួនសរុបប្រជាជនចិន ១.៤ ពាន់លាននាក់ នឹងបានក្លាយជាការផ្ទុះឡើងនៃវីរុសសកលមួយនេះ ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទាំង Financial Times និង Bloomberg ដោយក្នុងចំណោមការប៉ាន់ប្រមាណដែលបានលើកឡើងនៅក្នុងរបាយការណ៍ទាំងពីរ ក៏បានបង្ហាញដែលថាកាលពីថ្ងៃអង្គារតែមួយថ្ងៃ មានករណីឆ្លងថ្មី រហូតដល់ ៣៧ លាននាក់ទូទាំងប្រទេសចិន នោះគឺផ្ទុយស្រឡះពីចំនួនផ្លូវការនៃការឆ្លងថ្មីចំនួន ៣,០៤៩ ដែលបានរាយការណ៍នៅថ្ងៃនោះ៕

ប្រភព៖ CNN

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]