ភ្នំពេញ៖ ដោយយោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែ ក្នុងលក្ខខណ្ឌកំណត់នឹងត្រូវកាត់ពន្ធចូលរដ្ឋ។ 

ដូច្នេះហើយ ប្រាក់បៀវត្សប្រចាំខែដែលនឹងត្រូវកាត់ពន្ធចូលរដ្ឋ ក្នុងលក្ខខណ្ឌទាំងនេះ គឺមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពី ០៛ ដល់ ១,៥០០,០០០៛ (មួយលានប្រាំសែនរៀល) អត្រាពន្ធ ០ %

២. ពី ១,៥០០,០០១៛ (មួយលានប្រាំសែនរៀល) ដល់ ២,០០០,០០០៛ (ពីរលានរៀល) អត្រាពន្ធ ៥%

៣. ពី ២,០០០,០០១៛ (ពីរលានរៀល)ដល់ ៨,៥០០,០០០៛ (ប្រាំបីលានប្រាំសែនរៀល) អត្រាពន្ធ ១០% 

៤. ពី ៨,៥០០,០០១៛ (ប្រាំបីលានប្រាំសែនរៀល) ដល់ ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ១៥%

៥. លើសពី ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ២០% ៕

ប្រភព៖ Business Cambodia

សូមទស្សនារូបភាព និងអានសេចក្ដីសម្រេចខាងក្រោមនេះ៖ 

សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]