ភ្នំពេញ៖ ស្រាបៀរ កាសស្ប៊ែរ (Carlsberg) ជាស្រាបៀរលំដាប់អន្តរជាតិ ដែលមានប្រភពមកពីប្រទេសដាណឺម៉ាក បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលទៅលើគុណភាព និងរសជាតិឆ្ងាញ់គ្មានគូប្រៀប ដែលធ្វើឲ្យគ្រប់គ្នាបានពិសារួចដកចិត្តមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជាការអបអរដល់ខួប ១៧៥ ឆ្នាំ ស្រាបៀរ កាសស្ប៊ែរ (Carlsberg) ក៏បានបង្ហាញនូវរូបរាងថ្មីក្នុងកំប៉ុង Limited-Edition ដែលបានរចនាឡើងជាពិសេស ដើម្បីគាំទ្រដល់វិទ្យាសាស្រ្តស្រាវជ្រាវបែបសិល្បៈ និងការរុករកក្នុងលំហអវកាស ដែលធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល បង្កើតការលូតលាស់ សុខុមាលភាព និងផ្តល់ប្រយោជន៍នានាជាសកល។ អ្នកអាចស្កេនកូដ QR Code នៅលើកំប៉ុងស្រាបៀរ កាសស្ប៊ែរ (Carlsberg) ដើម្បីស្វែងយល់ព័ត៌មានបន្ថែម។
បន្ថែមពីនោះទៅទៀត ក្នុងរាត្រីដ៏សែនអស្ចារ្យកាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២២ ស្រាបៀរ កាសស្ប៊ែរ (Carlsberg) បានធ្វើកម្មវិធីដ៏មានន័យមួយ ដើម្បីជាការអបអរក្នុងឱកាសគម្រប់ខួប ១៧៥ ឆ្នាំរបស់ស្រាបៀរកាសស្ប៊ែរ ដែលមានវត្តមានប្រធានគ្រប់គ្រង ប្រធានផ្នែករបស់ស្រាបៀរ កាសស្ប៊ែរ តារាស្រស់ស្អាត KOLs និង DJ ជាច្រើនរូបមានវត្តមានក្នុងកម្មពិធីដ៏សោមនស្សរីករាយផងដែរ។
អមជាមួយនឹងការញុំអាហារដ៏សែនឆ្ងាញ់នារាត្រីនោះ និងបានបន្ថែមជាមួយនឹងស្រាបៀរ កាសស្ប៊ែរ (Carlsberg) ដ៏ស្រទន់ត្រជាក់ចិត្តទៀតនោះ កាន់តែធ្វើឲ្យបរិយាកាសកាន់តែរីករាយ និងជាអនុស្សាវរីយ៍មួយដ៏ល្អ។
ក្នុងនោះអ្នកគ្រប់គ្រង និងប្រធានផ្នែកនៃស្រាបៀរ កាសស្ប៊ែរ (Carlsberg) ដែលបានចូលរួមជាកិត្តិយស ក៏បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលរាត្រីមួយនេះ ជាពេលវេលាដ៏ល្អបំផុត និងគួរឲ្យចងចាំជាមួយនឹងការបើកបង្ហាញរូបរាងថ្មីរបស់ស្រាបៀរ កាសស្ប៊ែរ (Carlsberg) នៃខួប ១៧៥ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ស្រាបៀរ កាសស្ប៊ែរ (Carlsberg) ត្រូវបានផលិតឡើងមុនដំបូងក្នុងឆ្នាំ ១៨៤៧ ដោយ JC Jacobsen ទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក។
ជាពិសេសស្រាបៀរនេះ បានទទួលពានរង្វាន់ជាច្រើន ព្រមទាំងទទួលបានការសរសើរតៗគ្នាថា ជាម៉ាកស្រាបៀរដែលល្អនៅក្នុងប្រទេសជាច្រើន។ ហើយក៏អាចនិយាយបានថា ស្រាបៀរ កាសស្ប៊ែរ (Carlsberg) អាចឈរឈ្មោះបានជាច្រើនឆ្នាំរហូតមកទល់ពេលនេះ គឺពិតជាមានមោទនភាពខ្លាំង ព្រោះស្រាបៀរដែលមានអាយុកាលយូរឆ្នាំ ហើយនៅតែល្បីបែបនេះ គឺមិនងាយមាននោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]