ភ្នំពេញ៖ ថ្មីៗនេះ មានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ទៅកាន់ហ្វេនៗជាខ្លាំង ខណៈបវរកញ្ញា MPIC 2022 ឃឿន ប៉ូលីកា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិក្នុងនាមជា Junior Idol World ហើយបវរកញ្ញាលំដាប់រងទី២ MPIC 2022 ឌៀប សុហ្វៀរ៉ា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិដូចគ្នា ក្នុងនាមជា Little Miss Cambodia។
យ៉ាងណាមិញ Miss Preteen International Cambodia 2022 ឃឿន ប៉ូលីកា និងបវរកញ្ញាលំដាប់រងទី២MPIC ឌៀប សុហ្វៀរ៉ា អ្នកទាំងពីរពិតជាមានសមត្ថភាព និងចំណេះដឹងល្អដូចគ្នា។ ជាពិសេស ការដើរម៉ូតគឺពិតជាល្អ មិនចាញ់បវរកញ្ញារៀមច្បង ដែលធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិប៉ុន្មានឡើយ។ ហើយហ្វេនក៏តែងតែចង់ឃើញអាយដលតូចទាំងពីរ ខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អជាងមុនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗស្ថាប័នប្រកួត Junior Idol World Official បានបើកទទួលការVote សម្រាប់បេក្ខនារីដែលនឹងត្រៀមប្រកួតនៅដើមឆ្នាំ២០២៣ ក្នុងខែមករានេះ។ ដោយកញ្ញា ឃឿន ប៉ូលីកា ស្ថិតនៅលេខរៀងទី៥ ចំណែកកញ្ញា ឌៀប សុហ្វៀរ៉ា នៅលេខរៀងទី៩។ ប្រិយមិត្តអាចចូលរួមVote ដើម្បីលើកទឹកចិត្តទៅកាន់ប្អូនៗពេលចេញទៅប្រកួតនាពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ការVoteនេះផុតកំណត់ នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២ នៅវេលាម៉ោង ១១និង៣០នាទីយប់៕
សូមទស្សនារូបភាពខាងក្រោម
ចុចលីងដើម្បីVoteសម្រាប់កញ្ញា ឃឿន ប៉ូលីកា៖ https://pageantvoteasia.com/pageants/101/contestants/1174
ចុចលីងដើម្បីVote កញ្ញា ឌៀប សុហ្វៀរ៉ា៖ https://pageantvoteasia.com/pageants/102/contestants/1168
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]