ថៃ៖ ពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពឈរជើងជាតារាលំដាប់លេង១ប្រចាំ ប្រទេសថៃ Aum Patchrapa នាងពិតជាទទួលបានការគាំទ្រច្រើនពីទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស ហ្វេនៗចាប់អារម្មណ៍ជាងគេលើតារារូបនេះគឺ សម្រស់មិនចេះចាស់ នៅតែក្មេងរបស់នាងតែម្ដង។

យ៉ាងណាមិញ បើក្រឡេកមើលមនុស្សសិទ្ធបំផុត ដែលតែងតែជឿទុកចិត្ត នៅក្បែរ ជួយការងារនាងគ្រប់ពេលនោះគឺជា អ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដែលគេស្គាល់ថាជា A Suppachai Srivijit។ ដោយ Aum Patchrapa និងអ្នកគ្រងនាង គេឃើញថាអ្នកទាំងពីរ ពិតជាស្និស្នាលគ្នា និងយល់ចិត្តគ្នាខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមកមើល A Suppachai Srivijit គេចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ ហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំងតែម្ដង។ ដោយសារតែអាចសម្រកទម្ងន់ ហើយមានរៀងស្លីមខ្លាំងដូច្នេះ។ លើសពីនេះទៅទៀត រូបសម្រស់ក៏ស្រស់ស្អាតប្លែកតែម្ដង បើយករូបពីមុនមកដាក់ជិតនឹងរូបបច្ចុប្បន្ន គឺផ្លាស់ប្ដូរ១៨០ដឺក្រេ សឹងដូចមនុស្សពីរផ្សេងគ្នាអ៊ីចឹង៕  

សូមទស្សនារូបភាពខាងក្រោម៖ 

Aum Patchrapa
A Suppachai Srivijit
A Suppachai Srivijit
A Suppachai Srivijit
Aum Patchrapa និងA Suppachai Srivijit
Aum Patchrapa និងA Suppachai Srivijit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]