ភ្នំពេញ៖ ធនាគារ​ ស្ថាបនា​ ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា​មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅផ្សារធំថ្មីជាមួយនឹងរូបរាងថ្មី និងផ្តល់ជូននូវបទពិសោធន៍សេវាធនាគារដ៏ល្អឥតខ្ចោះជូនអតិថិជន។

ជាមួយនឹងសាខាជាង ១៧០ នៅទូទាំងប្រទេសកម្ពុជា ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងបម្រើប្រជាជនកម្ពុជាដើម្បីផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ សាខាដ៏ថ្មីសាឡាងមួយនេះ នឹងធ្វើការផ្តល់ជូនអតិថិជន ក៏ដូចជាដៃគូអាជីវកម្ម ជាមួយផលិតផលធនាគារយ៉ាងពេញលេញដូចជា​ គណនីសន្សំឆ្លាតវៃ ឥណទានគេហដ្ឋាន ឆ្លាតវៃ ប័ណ្ណឥណទាន ស្ថាបនា នារី ការផ្ទេរប្រាក់អន្តរជាតិ អេធីអឹម 24/7 និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរសាទរនូវការដំណើរការជាផ្លូវការ ធនាគារ ស្ថាបនា បានធ្វើកម្មពិធីកាត់ខ្សែបូនៅសាខាថ្មីរបស់ខ្លួន។ ពិធីបើកសម្ពោធនេះប្រារព្វឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងលោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា។

​លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖


លោកបានបន្ថែមថា៖

លោកបានបន្តទៀតថា៖

សូមបញ្ជាក់ផងដែរថា សាខាផ្សារធំថ្មីមានទីតាំងជាប់នឹងផ្សារធំថ្មី (ដែលជាទីតាំងប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ) សាខាដ៏ថ្មីស្រឡាងមួយនេះ មានរាងកោង អមជាមួយនឹងបង្អួចកញ្ចក់ពីរជាន់ស៊ុមព័ន្ធយ៉ាងរឹងមាំ​ និងការរចនាដ៏ស្រស់ស្អាតអមជាមួយនឹងពណ៌ខៀវព័ន្ធជុំវិញអគារ ដែលជាពណ៌តំណាងឱ្យធនាគារ ស្ថាបនា។ ចំណែកឯការតុបតែងខាងក្នុងវិញ មានរូបរាងគួរឱ្យទាក់ទាញ រចនាបថទៅតាមស្តង់ដារ ជាពិសេសអនុញ្ញាតឱ្យក្រុមការងារទទួលស្វាគមន៍អតិថិជនបានយ៉ាងកក់ក្ដៅ។ អគារដ៏ថ្មីស្រឡាងមួយនេះ បំពាក់ទៅដោយគ្រឿងបរិក្ខាដ៏ស្រស់ស្អាត ជាមួយនឹងបង្អួចកញ្ចក់ពីរជាន់ជាប់ពិដាន ដែលទទួលបានពន្លឺធម្មជាតិជះមកផ្នែកខាងក្នុងអគារ​។ លើសពីនេះទៅទៀត ជាន់ទីមួយខាងក្នុងអគារបំពាក់ដោយជណ្ដើររាងវង់ និងបន្ទប់ដ៏ទំនើបសម្រាប់ស្រ្តីក្នុងវិស័យអាជីវកម្ម (Women In Business Corner) ដើម្បីបម្រើជូនសេវាដ៏ល្អឥតខ្ចោះជូនអតិថិជន។

លោក រ៉ាយអេន កុង នាយកប្រតិបតិ្ត សេវាហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖

លោកបានបន្ថែមទៀតថា៖

ទន្ទឹមនឹងការសម្ពោធសាខាថ្មីនេះ ធនាគារ ស្ថាបនា ក៏បានដាក់បង្ហាញជាផ្លូវការនូវឯកសណ្ឋានថ្មីសម្រាប់បុគ្គលិកផងដែរ។ ការរចនាថ្មីនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ធំមួយ ដើម្បីផ្តល់ភាពងាយស្រួលជូនបុគ្គលិក។ សម្រាប់បុគ្គលិកនារី ត្រូវស្លៀកពាក់ឯកសណ្ឋានអាវធំពណ៌ខៀវលាយជាមួយអាវស (តាមសំលៀកបំពាក់ប្រពៃណីខ្មែរ)។ បុគ្គលិកនារីមានភាពបត់បែនក្នុងការស្លៀកសំពត់ពណ៌ខៀវ ឬខោវែង ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។ សម្រាប់បុគ្គលិកបុរសវិញ ត្រូវពាក់ឯកសណ្ឋានអាវធំពណ៌ខៀវជាមួយអាវស និងក្រវ៉ាត់ក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]