ញូវយ៉ក់៖ គេត្រូវបានរាយការណ៍មកថាអាកាសធាតុត្រជាក់ជាច្រើនថ្ងៃបានក្លាយជា «ព្យុះព្រិលប្រចាំសតវត្ស» មិនធ្លាប់មានពីមុនមក បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៩ នាក់ស្លាប់ និងបង្កឱ្យមានភាពចលាចលក្នុងការរៀបចំបុណ្យណូអែល នៅសហរដ្ឋអាមេរិក នេះបើតាម straitstimes ចុះផ្សាយ។
គួររំលឹកផងដែរថា ស្ថានភាពព្យុះកំបុតត្បូងព្រិលទឹកកក នៅតែបន្តកើតមាននៅក្នុងផ្នែកខ្លះនៃភាគឦសាននៃសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ប្រទេសក្នុងរយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាល មានផលវិបាកធ្វើដំណើរ និងការស្លាប់នៅទូទាំងរដ្ឋចំនួនប្រាំបួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរដ្ឋញូវយ៉ក អាជ្ញាធរបានពិពណ៌នាអំពីស្ថានភាពដ៏កាចសាហាវ ជាពិសេសនៅក្នុងទីក្រុង Buffalo មាន សាកសពត្រូវបានរកឃើញនៅក្នុងរថយន្ត និងនៅក្រោមព្រិល។
យោងតាមគេហទំព័រតាមដាន Flightaware.com បានឱ្យដឹងថា ព្យុះព្រិលមួយនេះ បានធ្វើការបក់បោកព្រិលដ៏កាចសាហាវ លាយឡំខ្យល់ ជាមួយនឹងសីតុណ្ហភាពដកសូន្យបានបង្ខំឱ្យលុបចោលជើងហោះហើរអាមេរិកជាង ១៥,០០០ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕
ប្រភព៖ straitstimes
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]