ភ្នំពេញ៖ អាចនិយាយបានថា ចាប់ឆ្នាំតាំងពីពេលដែលសម្រាលបានកូនស្រីរួច អ្នកនាង សួស វីហ្សា បានដកឃ្លាពីការងារមួយរយៈ។ហើយថ្មីៗនេះ គេដឹងទៀតថានាងក៏មានបញ្ហាបំពង់ក ដែលធ្វើឲ្យប្រែប្រួលសម្លេងផងដែរ។ អំឡុងមានបញ្ហាផ្នែកបំពង់ក នាងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈធំ តារាចម្រៀងអ្នកនាង សួស វីហ្សា បានវិលចូលសិល្បៈវិញ ធ្វើឲ្យហ្វេនរំភើបគ្រប់ៗគ្នា។ ហើយមួយរយៈនេះ នាងពិតជាទទួលបានការងារច្រើនជាបន្តបន្ទាប់ សឹងគ្មានពេលទំនេរឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង គេសង្កេតឃើញថា ការឈានជើងចូលសិល្បៈជាថ្មីម្ដងទៀតរបស់អ្នកនាង សួស វីហ្សា បានធ្វើឲ្យមហាជន និងហ្វេនមានការចាប់អារម្មណ៍លើការរៀបចំខ្លួនរបស់នាងគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត គ្រប់ពេលដែលតារារូបនេះ ឡើងឆាកប្រគុំតន្ត្រីម្ដងៗតុបតែងខ្លួនជាស្ទាយ៍ប្លែក ដែលរចនាម៉ូតសម្លៀកបំពាក់យ៉ាងលេចធ្លោតែម្ដង។ ជាពិសេស នាងតែងទទួលបានការសរសើរពីហ្វេនដែលតែងតែមានអ្វីថ្មីប្លែកជានិច្ចដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]