បរទេស៖ ថ្មីៗនេះ យោងតាមអ្នកកាសែត Achraf Ben Ayad បានបង្ហាញថា បន្ទប់ B201 នៅសាកលវិទ្យាល័យកាតា ដែលជាកន្លែងដែល កីឡាករបាល់ទាត់ Lionel Messi បានស្នាក់នៅក្នុងអំឡុងពេលប្រកួត World Cup 2022 នឹងក្លាយជាសារមន្ទីរខ្នាតតូចមួយ។
ក្នុងនោះដែរ ក្រុមអ្នកគាំទ្រទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យចូលមើលកន្លែងដែល កីឡាករឆ្នើមវ័យ ៣៥ ឆ្នាំរូបនេះ បានសម្រាកនៅអំឡុងពេលការប្រកួត។ ជាពិសេស ខាងសារព័ត៌មាន Indian Express ក៏បានរាយការណ៍ផងដែរថា សាកលវិទ្យាល័យកាតា បានបោះពុម្ពរូបថតជាច្រើនសន្លឹក នៅក្នុងបន្ទប់កីឡាករអាហ្សង់ទីនរូបនេះ អំឡុងការប្រកួត World Cup ហើយបានប្រកាសថាបន្ទប់ B201 របស់ប្រធានក្រុមរូបនេះ នឹងក្លាយជាសារមន្ទីរតូចមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅ World Cup 2022 អាហ្សង់ទីនបានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យកាតា ជាមូលដ្ឋានជំនួសឱ្យសណ្ឋាគារលំដាប់ផ្កាយ ៥ ដោយសារតែកន្លែងនេះ មានទីធ្លាច្រើន ដែលអាចរៀបចំពិធីជប់លៀងសាច់អាំងបែបប្រពៃណី ព្រមទាំងបានជ្រើសរើស មេចុងភៅជំនាញខាងធ្វើម្ហូបសម្រាប់កីឡាករអាហ្សង់ទីន ដើម្បីធានាថា អាហារមានរសជាតិដូចនៅឯផ្ទះ សម្រាប់ Messi និងមិត្តរួមក្រុម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]