ប៉ោយប៉ែត៖ រហូតដល់ពេលនេះ ជាពត៌មាន​បឋម​ ដែលបានចេញចុះផ្សាយជាផ្លូវការ នៅផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មកទល់​នឹង​ម៉ោង​ ០៧:០០​ នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២ នេះ​ ករណី​អគ្គិភ័យ​ឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​មិនទាន់​​រលត់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។

​ទៀតសោតតាមប្រភពដដែល កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ កំពុង​តែ​ជួយ​អន្តរាគមន៍​ពន្លត់​យ៉ាង​យក​ចិត្ត​ទុក​ជាមួយ​ភាគី​ខាង​ប្រទេស​ថៃ​ដែល​ជាប់​ព្រំដែន​ជាមួយ​ភាគី​ប្រទេស​កម្ពុជា​ផងដែរ​។ អ្វីដែលជាអកុសល មានមនុស្សជាប់គាំងនៅលើអគារ និងលោតទម្លាក់ពីលើអគារ ជាមួយនឹង ករណី ស្លាប់ និងរបួស ច្រើននាក់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា អគ្គីភ័យបានឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២:០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]