លោកអ្នកអាចធ្វើដំណើរកម្សាន្តទាំងទៅ និងមក ពីភ្នំពេញ-សិង្ហបុរី ជាមួយតម្លៃត្រឹម ១៩៩ដុល្លារ តែប៉ុណ្ណោះ ដោយការផ្ដល់ជូនដ៏ពិសេសនេះ ត្រូវបានធ្វើឡើងដោយ WOWNOW APP ចាប់ដៃសហការជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (Cambodia Airways) ដើម្បីបើកលក់សំបុត្រនៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលបរិច្ឆេទធ្វើដំណើររៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ដោយការចេញដំណើរ និងការមកដល់នៃជើងហោះហើរ គឺតម្រូវទៅតាមម៉ោងនៅក្នុងស្រុក។

ភ្នំពេញ-សិង្ហបុរី៖ KR751 07:45-10:30

សិង្ហបុរី-ភ្នំពេញ៖ KR752 11:30-12:30

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការរាប់ថយក្រោយនៃឆ្នាំ ២០២២ ឈានចូល ២០២៣ នឹងចូលមកដល់។ ប្រជាជនកម្ពុជាដែលតែងតែមមាញឹកក្នុងការបំពេញការងារ មុខរបររកស៊ីប្រចាំថ្ងៃ និងឆ្លៀតឱកាសមាសនេះ ដើម្បីសម្រាកលំហែកាយ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ប៉ុន្តែពួកគាត់តែងតែប្រឈមនឹងបញ្ហាឡើងថ្លៃនៃសំបុត្រយន្តហោះ។

នៅពេលនេះ ក្ដីបារម្ភទាំងអស់នេះ លែងជាបញ្ហាសម្រាប់ប្រជាជនកម្ពុជាទៀតហើយ ដោយលោកអ្នកអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងរីករាយជាមួយតម្លៃសំបុត្រយន្តហោះពីភ្នំពេញ ទៅសិង្ហបុរីទាំងទៅ និងមក ចំណាយត្រឹម ១៩៩ដុល្លារ តែប៉ុណ្ណោះ។

ជាមួយកម្មវិធី WOWNOW APP ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អាជីវកម្មរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើការផ្តល់សេវាកម្មម្ហូបអាហារ ពាណិជ្ជកម្មអេឡិចត្រូនិច ការទូទាត់ការរស់នៅ និងសេវាកម្មទេសចរណ៍ជាដើម។

ឥឡូវនេះ WOWNOW APP មិនត្រឹមតែអាចបញ្ជាទិញអាហារបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកក់សំបុត្រយន្តហោះ និងសណ្ឋាគារបានយ៉ាងងាយស្រួលទៀតផង។

ចំពេលគម្រប់ខួប ២ឆ្នាំ WOWNOW APP និងក្រុមហ៊ុន អាកាសចរណ៍កម្ពុជា (Cambodia Airways) បានចាប់ផ្តើមប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះដ៏ធំ ដោយនឹងផ្ដល់ជូនអ្នកដំណើរនូវកញ្ចប់ធ្វើដំណើរកម្សាន្តនៅក្នុងពិធីឆ្លងឆ្នាំ និងបុណ្យនិទាឃរដូវដ៏អស្ចារ្យខាងមុខ មិនថាធ្វើដំណើរជាលក្ខណៈមិត្តភ័ក្ត សង្សា ឬគ្រួសារនោះទេ លោកអ្នកអាចធ្វើការជ្រើសរើសឱកាសមាសនេះ ជាមួយការសន្សំសំចៃខ្ពស់បំផុត។

មិន​ថា​អ្នក​ចង់​ទទួលបាន​នូវបទពិសោធន៍​ធ្វើ​ដំណើរ​បែប​ណា​នោះ​ទេ សិង្ហបុរីដែលជាទីក្រុងគុជ គឺជាជម្រើសដ៏​ល្អ​បំផុតសម្រាប់​ដំណើរកម្សាន្តរបស់លោកអ្នក។

ឥឡូវ​នេះ! WOWNOW APP និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នឹងផ្តល់ជូនលោកអ្នកនូវសំបុត្រយន្តហោះទៅនឹងមកពីភ្នំពេញ-សិង្ហបុរី តម្លៃត្រឹមតែ ១៩៩ដុល្លារប៉ុណ្ណោះ ដោយរួមបញ្ចូលពន្ធរួចជាស្រេច ហើយលោកអ្នកក៏អាចទទួលបានឥណទានសណ្ឋាគារចំនួន ២០ដុល្លារ ផងដែរ។

សូមប្រញាប់ឡើងឱកាសពិសេសនេះមានកំណត់ !!

កាលបរិច្ឆេទលក់: ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ!

កាលបរិច្ឆេទធ្វើដំណើរ: ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០២៣

សូមធ្វើការដោនលោតកម្មវិធី WOWNOW APP ដើម្បីធ្វើការទិញសំបុត្រយន្តហោះជាមួយតម្លៃពិសេសឥឡូវនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]