ថៃ៖ អាចនិយាយបានថា តារាសម្ដែង និងពិធីការិនីល្បី Gubgib ច្រើនឆ្នាំមកនេះ នាងធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ជាមួយនឹងសុភមង្គលរបស់នាងតែម្ដង។ ជាពិសេស នាងជាតារាស្រីមួយរូបដែលមានសំណាង ខណៈមានស្វាមីរូបសង្ហា ហើ់យពូកែយល់ចិត្តនាងដូច្នេះ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីសម្រាលបានកូនស្រីពីរួច តារារូបនេះកាន់តែទទួលបានការថ្នាក់ថ្នមពីស្វាមីជាងមុនទៀត។

យ៉ាងណាមិញ រឿងដែលរឹតតែធ្វើឲ្យមហាជន និងហ្វេនៗសង្កេតឃើញ ចាប់ភ្លឹកនាពេលបច្ចុប្បន្ននេះ Gubgib កាន់តែមានសម្រស់ប្លែក ហើយទាក់ទាញជាងមុន។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះនាង កាន់តែលេងខ្លួនជាមួយស្ទាយ៍ថ្មីៗយ៉ាងលេចធ្លោ។ ហើយគ្រប់ពេល​​ ដែលនាងបង្ហាញសម្រស់លើបណ្ដាញសង្គមម្ដងណា ក៏មានអ្នកគាំទ្រសរសើរផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តបានដឹងរួចមកហើយថា Gubgib មានកូនស្រី២នាក់ ហើយបច្ចុប្បន្ននាងមានអាយុ៣០ជាងឆ្នាំពិតមែន ប៉ុណ្ណោះសម្រស់នាងពេលនេះ រឹតតែស្អាតផូរផង់។ ហើយថ្មីៗនេះ នាងទើបបង្ហោះរូបពេលទៅដើរលេងជុំគ្រួសារជាមួយស្វាមី និងកូនៗ ទោះបីលេងស្ទាយ៍សាមញ្ញៗ ប៉ុន្តែស្រស់សោភាតែម្ដង។ ក្នុងនោះដែរ គេឃើញស្វាមីតារារូបនេះ ពិតជាហួងហែងនឹងនាងខ្លាំង បើទោះបីរៀបការមកច្រើនឆ្នាំ ហើយថែមទាំងមានកូនរួចពិតមែន៕ 

សូមទស្សនារូបភាពខាងក្រោម៖​

Gubgib
Gubgib និងស្វាមី
Gubgib
Gubgib
Gubgib
Gubgib និងស្វាមី
Gubgib និងកូនស្រីទាំង២
Gubgib ជាមួយស្វាមី និងកូនស្រីទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]