ភ្នំពេញ៖ អាចនិយាយបានថា ល្អហួស គឺជាកុមារីដែលជាទីចាប់អារម្មណ៍ របស់មហាជនអស់ជាច្រើនឆ្នាំកន្លងមកហើយ។ ដោយនាងត្រូវបានអ្នកលេងបណ្ដាញសង្គម ប្រដូចមុខមាត់នាងស្រដៀងទៅនឹងតារាសម្ដែងថៃដ៏ល្បីគឺនាង Yaya Urassaya។ 

លើសពីនេះទៅទៀត បើក្រឡេកមើលរូបសម្ផស្ស ល្អហួស ក្នុងឆ្នាំ២០២២នេះ នាងរឹតតែស្រស់ស្អាតប្លែកជាងមុន។ ម្យ៉ាងវិញទៀតទៀត តារាស្រីវ័យក្មេងម្នាក់នេះ តែងធ្វើឲ្យមហាជនចាប់ភ្លឹកនឹងសម្រស់ដ៏ផូរផង់របស់នាង គ្រប់ពេលតុបតែងម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ ល្អហួស បានប្រកាសជាផ្លូវការថា ខ្លួននឹងឈានជើងចូលរួមប្រកួតក្នុងកម្មវិធី Miss Preteen International Cambodia ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា តារាវ័យក្មេងរូបនេះ ធ្លាប់បានបង្ហាញពីសកម្មភាពខ្លះៗ ពីការហ្វឹកហាត់សមដើរម៉ូតជាមួយគ្រូជំនាញ។ មិនតែប៉ុណ្ណោះ គេដឹងថានាងតូចរូបនេះ អាចនិយាយបានច្រើនភាសាទៀតផង។ ប្រិយមិត្តទាំងអស់ រង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើកុមារីរូបនេះ អាចប្រកួតយកឈ្នះមកុដពីកម្មវិធី Miss Preteen International Cambodia 2023 បានដែរឬយ៉ាងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស