ភ្នំពេញ៖ បន្ទាប់ពីជោគជ័យផ្ទួនៗ ពីព្រឹត្តិការណ៍ GANZBERG Uber concert តាមបណ្តាខេត្តទូទាំងប្រទេសជាច្រើនមក GANZBERG នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបីទីតាំងសំខាន់ៗ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកលឿងខេត្តព្រៃវែង GANZBERG Uber Coundown 2023 ឱ្យសមជាមួយរាត្រីដ៏សប្បាយរីករាយ ដែលមនុស្សម្នាជាច្រើនកំពុងទន្ទឹងរង់ចាំ ស្រែកហ៊ោរកញ្ជ្រៀវ អបអរសាទរឆ្លងឆ្នាំថ្មី ២០២២ ចូល ២០២៣។

ព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះ នឹងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី ៣០ ខែធ្នូ ដល់ថ្ងៃទី៣១ខែធ្នូ តទៅ ហើយក៏មានការចាក់ផ្សាយបន្តបន្តផ្ទាល់ផងដែរ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហង្សមាស PNN ព័ត៌មាន ចាប់ពីម៉ោង ៨ ល្ងាចតទៅនៅរាត្រីឆ្លងឆ្នាំថ្ងៃទី ៣១ ធ្នូ រហូតដល់ពាក់កណ្តាលអធ្រាតឯណោះ។
តារាចម្រៀងប្រជាប្រិយលំដាប់ជួរមុខប្រចាំប្រទេស ជាច្រើនរូប និងលោក MATTEO ម្ចាស់បទ PANAMA ដែលមាន VDO Dance cover ច្រើនជាងគេនៅលើពិភពលោក នឹងមកជួបជុំគ្នាបង្ហាញវត្តមានរបស់ខ្លួន ដើម្បីមកអង្រួនឆាកតន្រ្តី ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំអស្ចារ្យមិនធ្លាប់មាននេះ ហើយក៏នឹងមានការបាញ់កាំជ្រួចអបអរសាទរនៅពាក់កណ្តាលអធ្រាតឆ្លងចូលឆ្នាំ ២០២៣ ផងដែរ។

ឆ្នាំនេះមានអ្នកកាន់ដៃមើលកាំជ្រួចហើយ ឬនៅ? ណាត់មនុស្សពិសេស ចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏រំភើបរីករាយនៃព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំបំផុត GANZBERG Uber Countdown 2023 ទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]