ភ្នំពេញ៖ ខមហ្វត (Comfort) គឺជាផលិតផលទឹកក្រអូបសម្រាប់សម្លៀកបំពាក់ ដែលមានការពេញនិយម និងជឿជាក់បំផុតក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ ឆ្នាំមកហើយ។ ជាមួយនឹងបេសកកម្មដើម្បីផ្ដល់ឲ្យអតិថិជនកម្ពុជាគ្រប់រូបនូវអារម្មណ៍អស្ចារ្យ និងទំនុកចិត្តខ្ពស់លើសម្លៀកបំពាក់ដែលពួកគេប្រើប្រាស់ជាប្រចាំថ្ងៃនោះ ខមហ្វត បានផ្ដល់នូវក្លិនក្រអូបជាប់បានយូរ និងការថែរក្សាសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ ដែលមានការពេញនិយមលេខ១ ក្នុងទីផ្សារប្រទេសកម្ពុជា។
ខមហ្វត បានឈានចូលក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០០៧។ ហើយក្នុងឆ្នាំនេះដែរ គឺជាខួបលើកទី១៥ ឆ្នាំ ដែលជាហេតុផលដ៏សំខាន់មួយ ដើម្បីអបអរសាទរនូវអនុស្សាវរីយ៍ សមិទ្ធិផល និងការយកចិត្តទុកដាក់លើការថែរក្សាសម្លៀកបំពាក់ដោយក្ដីស្រឡាញ់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជាការអបអរសាទរមួយដ៏ត្រចះត្រចង់ ខមហ្វត បានឆ្លុះបញ្ចាំងពីដំណើរនៃវិវឌ្ឍន៍របស់ខ្លួន និងការនឹករលឹកឡើងវិញ ដោយយើងក្រឡេកមកមើល ការផ្សាយពាណិជ្ជកម្មពីមុនៗ ដែលមាននៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់ពី ១៥ ឆ្នាំមុនមកម្ល៉េះ។ ជាមួយគ្នានេះដែរ ខមហ្វត ក៏បានគិតស្រមៃឡើងវិញលើឥទ្ធិពលនៃក្លិនប្រអូបជាប់ចិត្តបានយូរមួយនេះ យើងនឹងបង្វែរអារម្មណ៍ទស្សនិកជនមករំលឹកពីដំណើរនៃក្ដីស្រលាញ់ ដោយពាំនាំយកសាច់រឿងស្នេហាដ៏ផ្អែមល្ហែមបែបស្រគត់ស្រគំរវាង លោក ជា វណ្ណារិទ្ធ និងប្រពន្ធរបស់គាត់ ប៊ែលឡា។
សាច់រឿងនេះបានចងក្រងឡើង ដើម្បីជាចំណងនៃការអបអរ និងចំណីអារម្មណ៍ដល់អតិថិជនកម្ពុជាគ្រប់រូប ដោយលាតត្រដាងឲ្យដឹងថា ក្លិនដ៏ក្រអូបរបស់ខមហ្វត ដីតជាប់បានយូរប៉ុនណា ទើបធ្វើឲ្យ វណ្ណារិទ្ធ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៊ែលឡា រហូតដល់ក្លាយជាចំណងស្នេហ៍អមតៈបង្កើតបានជាគ្រួសារដ៏មានសុភមង្គលមួយ ចំពោះរឿងនេះដែរ នឹងមានការផ្សាយចេញជា ៣ភាគ ដែលភាគនីមួយៗមានរយៈពេលត្រឹមតែ១៥ វិនាទីប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាអាចទស្សនាបាននៅលើទំព័រហ្វេសប៊ុក Comfort Cambodia (https://www.facebook.com/ComfortCambodia)។
ចាប់តាំងពីថ្ងៃដំបូង ទឹកក្រអូបខមហ្វត បានផ្ដល់នូវក្លិនដ៏ក្រអូបជាប់បានយូរលើសម្លៀកបំពាក់របស់ប្រជាជនកម្ពុជា ហើយបានធ្វើឱ្យពួកគេមានអារម្មណ៍អស្ចារ្យ ជាមួយនឹងទំនុកចិត្តខ្ពស់ និងភាពក្លាហានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពោលគឺ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]