រាជធានីភ្នំពេញ ទស្សនិកជនយ៉ាងច្រើនកុះករ បានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វ៉ីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរាត្រីនោះដែរ កញ្ញា ពេជ្រ សូលីកា លោក ស៊ូលី ផេង រួមជាមួយក្រុមរាំចំនួន ៤៖ 2TheMoon, Eriz, X-bro និង Mustache បានធ្វើឲ្យបរិយាកាសកាន់តែរស់រវើកមួយកម្រិតទៀត។ រីឯកញ្ញា Katreeya English បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។

បរិយាកាសដ៏សប្បាយរីករាយ បានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរូបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៉ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។

ជាចុងក្រោយ DJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោង ដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។

ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។

ក្លឹបកម្សាន្ត Darlin Darlin បានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]