ភ្នំពេញ៖ តាមផេកជាផ្លូវការរបស់ក្រសួងទេសចរណ៍ បានចេញផ្សាយតួលេខ នៅទូទាំងប្រទេស ដែលទទួលបានភ្ញៀវសរុបប្រមាណ ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។
ជាក់ស្តែង តាមរយៈតួលេខនផះ គោលដៅទេសចរណ៍សំខាន់ ៗ មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ ខេត្តកំពត ៣៣០,៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨,១១០នាក់ ខេត្តកែប ៨៨,៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ ខេត្តនិងកំពង់ចាម ៧៦,៩០១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោតតួលេខខាងលើមានការកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។
មិនត្រឹមតែប៉ុណ្ណោះ គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕
ប្រភព៖ ក្រសួងទេសចរណ៍
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]