ភ្នំពេញ៖ ពិតណាស់ ឌៀប សុហ្វៀរ៉ា ជាយុវតីដំបូងគេដែលក្លាយជាបវរកញ្ញា Little Miss Cambodia។ បើទោះបីនាងនៅវ័យក្មេងអាយុទើបតែ១២ឆ្នាំ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងរបស់នាងល្អតែម្ដង។ មិនតែប៉ុណ្ណោះ នាងមានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងរូបរាងស្លីម ហើយនឹងមានកម្ពស់ខ្ពស់ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណេង Little Miss Cambodia ឌៀប សុហ្វៀរ៉ា ពិតជាខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួន ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ បវរកញ្ញារូបនេះ នាងនឹងចេញដំណើរទៅប្រទេសថៃ ដើម្បីចូលរួមប្រកួតឆាប់ៗនេះ ដែលថ្ងៃប្រកួតចាប់ផ្ដើមនៅថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែ មករា ឆ្នាំ​២០២៣នេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្ងៃប្រកួតខិតជិតមកដល់ ឌៀប សុហ្វៀរ៉ា បានបង្ហាញឈុតតំណាងជាតិ ដែលយកទៅប្រកួតក្នុងកម្មវិធី Little Miss Junior Idol។ ដោយឈុតតំណាងជាតិរបស់នាង មានឈ្មោះ «សោភ័ណរចនា​ ធីតាខ្មែរ» ឈុតនេះបានរចនាឡើងដោយផ្អែកតាមរចនាបថសិល្បៈរបស់ខ្មែរ ចង់បង្ហាញពីក្បុរក្បាច់ចម្លាក់ដ៏ប្រណីត ដែលមានតាមជញ្ជាំងប្រសាទ និងចម្លាក់នានាក្នុងប្រទេសកម្ពុជា ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែរផ្នែកសិល្បៈហត្ថកម្ម។​ សម្រាប់រូបរាងរបស់ក្បាច់នីមួយៗដែលរំលេចចេញលើឈុតមួយនេះគឺសុទ្ធសឹងតែដកស្រង់នឹងចម្លងតាមក្បាច់ដែលឆ្លាក់លើប្រាសាទបុរាណខ្មែរមានដូចជា ក្បាច់ភ្ញីវល្ល៏ ក្បាច់ភ្ញីភ្ញើង លាយបញ្ចូលគ្រប់ទម្រង់ និងគ្រប់សម័យកាល។ ទម្រង់នៃឈុតទាំងមូលនេះ ក៏បានបង្ហាញអោយឃើញពីភាពសម្បូរបែបនៃសិល្បៈខ្មែរតាំងពីបរមបុរាណ និង​បូកផ្សំជាមួយគំនិតច្នៃប្រឌិតថ្មីនាសម័យបច្ចុប្បន្នផង រឹតតែធ្វើឲ្យតួឈុតកាន់តែស្រស់ស្អាត។ យ៉ាងណាមិញ សិល្បៈនៃក្បាច់ទាំងនេះ ក៍បានកំណត់យ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិខ្មែរផងដែរ។ សិល្បៈនៃក្បាច់ទាំងអស់នេះគឺជាសិល្បៈរបស់ខ្មែរពិតៗ ឥតមានចំលងពីប្រទេសណាឡើយ​ ក្បាច់នីមួយៗគឺកើតចេញពីភាពប៉ិនប្រសប់នៃដូនតាខ្មែរយើង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 
ឌៀប សុហ្វៀរ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]