ភ្នំពេញ៖ ក្រុមហ៊ុន WOWNOW FOOD DELIVERY បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) EFG (Express Food Group) Co. Ltd. នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងផ្ដល់មុខម្ហូបអាហារ ភេសជ្ជៈជាច្រើនមុខ ជូនដល់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះ នឹងកាន់តែធ្វើឱ្យអតិថិជនមានភាពងាយស្រួល ទាន់សម័យ លឿនរហ័ស និងសុវត្ថិភាព ទាំងសេវាកម្មដឹកជញ្ជូន លើការកម្មង់អាហារ ឬភេសជ្ជៈ និងការទូទាត់ប្រាក់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះត្រូវបានចុះហត្ថលេខារវាងលោក KEVIN អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WOWNOW FOOD DELIVERY លោក Li Jinhe នាយកប្រតិបត្តិដឹកជញ្ជូនអាហារ លោកស្រី Jasper នាយកស្លាកយីហោ Yu Suhan អ្នកគ្រប់គ្រងផ្នែកលក់ និងលោក Virak Tep អ្នកគ្រប់គ្រងទូទៅនៃ Express Food Group ផ្តល់សិទ្ធិឲ្យប្រធានផ្នែកនវានុវត្តន៍ SAI KIRAN SINGANAMALA អ្នកគ្រប់គ្រង Rowell Santiago និងអ្នកគ្រប់គ្រង Manideep Pojaari ជាដើម និងមានការចូលរួមពីសមាជិកជាច្រើនរូបទៀតធ្វើជាសាក្សីអំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ។

នាឱកាសនេះ ក្រុមហ៊ុនទាំងពីរបានអនុញ្ញាតឱ្យម៉ាកយីហោចំនួន៥ដំណើរការនៅក្នុងកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន WOWNOW រួមមាន៖ Krispy Kreme, Eat Together, Bay Phum, So Bento, និង Nham Bay ហើយម៉ាកយីហោរបស់ក្រុមហ៊ុនចំណីអាហារ EFG ដែលនឹងត្រូវចុះកិច្ចសន្យាសម្រាប់ដាក់ឱ្យដំណើរការក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រុមWOWNOW រួមមាន៖ The Pizza Company, Swensen’s, The Coffee Club, Dairy Queen, Bar-B-Q Plaza, Texas Chicken, Krispy Kreme, Boost Juice, Kamu Kamu។

លោកស្រី Jasper តំណាងក្រុមហ៊ុន WOWNOW បានឱ្យដឹងថា ចំណុចសំខាន់ដែលធ្វើឱ្យក្រុមហ៊ុនទាំងពីរសម្រេចសហការជាមួយគ្នា ព្រោះក្រុមហ៊ុន EFG គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកយីហោអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងម៉ាកយីហោល្បីៗ ដែលជាក្រុមហ៊ុនមួយស័ក្ដិសមក្នុងការផ្ដល់ជម្រើសច្រើនបែបជូនអតិថិជនទាំងម្ហូបអាហារ ភេសជ្ជៈ តាមរយៈការបញ្ជាទិញលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន WOWNOW

លោក Sai Kiran Singanamala ក៏បានលើកឡើងថា ក្រុមហ៊ុន WOWNOW គឺពិតជាក្រុមហ៊ុនដែលមានសក្ដានុពលលើការផ្គត់ផ្គង់សេវាកម្មជាច្រើនប្រភេទជូនអតិថិជន និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសនឹងធ្វើឱ្យម៉ាកយីហោអាហារ និងភេសជ្ជៈល្បីរបស់ក្រុមហ៊ុនចំណីអាហារ EFG ដែលមានម៉ាកយីហោ The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងមួយចំនួនទៀតកាន់តែទទួលបានការចាប់អារម្មណ៍ពីអតិថិជន។

ក្រុមហ៊ុន EFG មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានបុគ្គលិកជាង ១,៥០០នាក់ និងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន៣ គឺប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ក្រុមហ៊ុន EFG គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកយីហោអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International & Food Passion Group - និងសម្រាប់ម៉ាកយីហោអាមេរិកខាងជើង - International Dairy Queen, Krispy Kreme និង Texas (Church's) Chicken ដែលក្រុមហ៊ុន EFG ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខសម្រាប់ប្រទេសឡាវ។

ក្រុមហ៊ុន WOWNOW SUPER APP គឺជាកម្មវិធី SUPER APP ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មជាច្រើនដូចជា កម្មង់អាហារខ្មែរ TaoBao សេវាកម្មផ្គត់ផ្គង់ការទិញទំនិញតាមអ៊ីនធើណេត សេវាកម្មទូទាត់ប្រាក់ ធ្វើដំណើរ សេវាកម្មកក់កន្លែង ទិញសម្ភារៈក្នុងហ្គេម និងបញ្ចូលកាតទូរស័ព្ទ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មក។ គុណតម្លៃនៃក្រុមហ៊ុន គឺសំដៅដល់ការបម្រើសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ជាង ៩១០,០០០ នាក់ ដោយមិនមែនត្រឹមតែជួយឱ្យគ្រប់គ្នាអាចពិសារអាហារឆ្ងាញ់ៗតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការទិញទំនិញតាមអនឡាញជាមួយនឹងភាពងាយស្រួលផងដែរ។

អតិថិជនគ្រប់គ្នានឹងរីករាយជាមួយការជ្រើសរើសអាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប ជាមួយនឹងភោជនីយដ្ឋានច្រើនជាង ១៦,០០០ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័ស ២៤/៧។ អ្វីដែលពិសេសជាងនេះទៅទៀត អតិថិជនអាចទិញទំនិញតាមអនឡាញពីក្នុង និងក្រៅប្រទេស ដែលមានដៃគូផ្គត់ផ្គង់ជាង ១០០,០០០ ហាង និងផលិតផលច្រើនជាង ២០ លានមុខផងដែរ ដែលនឹងដឹកជញ្ជូនដល់អាសយដ្ឋានរបស់អតិថិជនទូទាំងប្រទេសដោយផ្ទាល់ និងសុវត្ថិភាពជាទីបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]